រដ្ឋបាលក្រុងបាវិត ទទួលបានរថយន្ត១គ្រឿង ពីសប្បុរសជន ដើម្បីសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ

21-01-2026 13:58

(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានទទួលរថយន្តម៉ាក Hyundai Libiro ផលិតនៅឆ្នាំ២០០១ ចំនួន១គ្រឿង សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ពីលោកឧកញ៉ា ហុង ឆេងឈុន និងលោកស្រី ម្ចាស់បូរី ឈុនស៊ីង ស៊ីធី។

ក្នុងឱកាសនោះ លោក លឹម សៀងហេង បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧកញ៉ា ហុង ឆេងឈុន និងលោកស្រី ម្ចាស់បូរី ឈុនស៊ីង សុីធី ផ្តល់ជូនរដ្ឋបាលក្រុងបាវិត សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ហើយនេះគឺជាទឹកចិត្តដ៏ប្រពៃ ក្នុងការចូលរួមចំណែកការងារសង្គម និងសូមគោរពជូនពរ លោកឧកញ៉ា និងលោកស្រី ព្រមទាំងក្រុមការងារ បានជួបប្រទះតែនឹងពុទ្ធពរទាំង បួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕