អ្នកនាំពាក្យក្រសួងសាធារណការ៖ ផ្លាកលេខកម្ពុជា « KI.KI.LO» បំពាក់លើម៉ូតូជិះតាមដងផ្លូវ ជាផ្លាកលេខក្លែងក្លាយ សូមសមត្ថកិច្ចឃាត់អនុវត្តន៍តាមច្បាប់
21-01-2026 08:08
(ភ្នំពេញ)៖ ក្រោយមានការផ្ទុះវែកញ៉ែកលើបណ្តាញសង្គមទៅលើផ្លាកលេខកម្ពុជា «KI.KI.LO» ដែលបានបំពាក់លើម៉ូតូ នឹងត្រូវបានម្ចាស់ម៉ូតូជិះនៅតាមដងផ្លូវ, លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ផ្លាកលេខកម្ពុជា «KI.KI.LO» ជាផ្លាកលេខក្លែងក្លែង និងមិនមានក្នុងប្រព័ន្ធរបស់ក្រសួងនោះឡើយ។
ថ្លែងប្រាប់បណ្តាញព័ត៍មាន Fresh News នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ លោក ផន រឹម បានបញ្ជាក់ឱ្យដឹងថា «ផ្លាកលេខម៉ូតូកម្ពុជា « KI.KI.LO» ជាផ្លាកលេខ ក្លែងក្លាយ។ ខ្ញុំបាទសូមអំពាវនាវដល់សមត្ថកិច្ចចរាចរណ៍តាមដងផ្លូវ បើឃើញមានវត្តមានម៉ូតូដូចភិនភាគខាងលើ សូមចាប់ឃាត់ទុក និងមានវិធានការតាមផ្លូវច្បាប់»៕







