* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរខេត្តព្រះសីហនុ ដុតកម្ទេចចោលទំនិញ ដែលផ្ទុកសារធាតុគីមី និងខូចគុណភាពជាង១តោន ​ដែលប្រមូលបានពីអាជីវករ ​ក្នុងក្រុងព្រះសីហនុ

21-01-2026 15:32

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញ ក.ប.ប. ដុតកំទេចផលិតផលម្ហូបអាហារហួសកាលបរិច្ឆេទ ប្រមាណ១តោនចោល ដែលមិនអនុលោមតាមលក្ខខ័ណ្ឌតម្រូវ ផ្នែកបច្ចេកទេស ឬមានកត្តាជាគ្រោះណាមួយ ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធានាឱ្យបាននូវផលិតផលប្រើប្រាស់ និងម្ហូបអាហារដែលមានសុវត្ថិភាពចំពោះសុខភាព ដើម្បីការពារសុខមាលភាពប្រជាពលរដ្ឋ។

ពិធីនេះ ធ្វើឡើងនៅទីលានចាក់សំរាម ស្ថិតក្នុងភូមិអូរកំបុត សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម​ ខេត្តព្រះសីហនុ ក្រោមការចូលរួមពី លោក ហែម ដារិទ្ធិ អភិបាលរងខេត្ត តំណាងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អភិបាលរងក្រុងស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត ព្រះរាជអាជ្ញា សាខាគយ កងកម្លាំងសមត្ថកិច្ច និងមន្ត្រីនៃអគ្គនាយកដ្ឋានកិច្ចការពាអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) សាខាខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

លោក ហែម ដារិទ្ធ អភិបាលរង បានកោតសរសើរដល់មន្ត្រីសាខា ក ប ប ខេត្តព្រះសីហនុ ដែលបានដកហូតម្ហូបអាហារមិនភាពអនុលោម មកកំទេចចោលទាន់ពេលវេលា ព្រោះទំនិញនេះអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

លោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្ត បានថ្លែងថា ការដុតកំទេចទំនិញថ្ងៃនេះ គឺដើម្បីឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាគោលនយោបាយចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាឲ្យម្ហូបអាហារ គ្មានសារធាតុគីមី មានអនាម័យ រក្សាឲ្យបាននូវសុខភាពប្រជាពលរដ្ឋ ស្ថេរភាពទីផ្សារផ្នែកម្ហូបអាហារ នាំឲ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។

ទន្ទឹមគ្នានោះដែរ លោកប្រធានសាខា ក៏បានប្ដេជ្ញាបន្តការងារអនុវត្ត តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏ដូចជាអគ្គនាយក នៃអគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) និងការណែនាំពីលោក ម៉ាង ស៊ីណេត អភិបាលខេត្ត ធ្វើយ៉ាងណាឲ្យមន្ត្រីសាខា ក.ប.ប. ទាំងអស់ បន្តប្រឹងប្រែងត្រួតពិនិត្យទំនិញនៅលើទីផ្សារ និងនៅតាមហាងលក់ទំនិញនានាថែមទៀត ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ជូនអ្នកប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ។

ជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ មន្ត្រី ក.ប.ប. បានចុះត្រួតពិនិត្យម្ហូបអាហារ នៅតាមទីផ្សារ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ កំពុងទទួលបានលទ្ធផលផ្លែផ្កា ក្នុ្ងងការបង្ក្រាបនិងលុបបំបាប់ទាំងស្រុងនូវសារធាតុគីមី ដ៍គ្រោះថ្នាក់មួយចំនួនដូចជា៖ បូរ៉ាក់ ហ្វ័ម៉ាលីន និងសារធាតុគីមី អូរ៉ាមីន-អូ ជាដើម។

នៅក្នុងឆ្នាំ២០២៤-២៥ បានរកឃើញ និងដកហូតទំនិញខូចគុណភាព និងម្ហូបអាហារពុំមានសុវត្ថិភាព នៅតាមទីផ្សារនៃខេត្តព្រះសីហនុ សរុបចំនួន ជាងមួយពាន់គីឡូក្រាម ដូចជា (នំកញ្ចប់ មីចំរុះ គ្រឿងកំប៉ុង គ្រឿងសមុទ្រ និងបន្លែ ផ្លែឈើ ផ្ទុកនូវសំណល់ថ្នាំកសិកម្ម) យកទៅដុតកំទេចចោល។ ក្នុងកាលៈទេសៈប្រទេសជាតិមានបញ្ហាក៏មន្ត្រី ក ប ប នៅតែបន្តចុះជាប់ជាប្រចាំនៅតាមទីផ្សារទូរទាំងប្រទេស ការរក្សាបាននូវកំណើនផលិតផលក្នុងស្រុក ដែលជាផ្លែផ្កាមួយគួរជាទីមោទនៈ។

ជាមួយគ្នានេះ លោកប្រធានសាខា ក៏សូមផ្តាំផ្ញើដល់បងប្អូនអាជីវករ ត្រូវប្រកាន់ជំហរប្រគួតប្រជែងដោយសមធម៌ មិនត្រូវលក់ដូរបង្ខូចតម្លៃទំនិញ យកទំនិញហួសកាលបរិច្ឆេទ ទំនិញគ្មានប្រភពច្បាស់លាស់ ឬទំនិញក្លែក្លាយយកមកដាក់លក់ដូរនោះឡើយ។

បើពុំនោះទេ ក ប ប នឹងអនុវត្តតាមផ្លូវច្បាប់គុណភាព សុវត្ថិភាព នៃផលិតផលទំនិញ និងសេវា និងច្បាប់ផ្សេងទៀត ដោយមានវិធានការ ដកហូតអាជ្ញាបណ្ណ ក្នុងករណីមិនរាងចាល ឈានដល់ការបិតអាជីវកម្មទាំងស្រុងផងដែរ៕