* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អង្គការ អេដ អេ អាក់ស្យុង រួមចំណែកជាមួយក្រសួងអប់រំ ជួយកុមារជាង១៥,០០០នាក់នៅឧត្ដរមានជ័យ ឲ្យបន្តការសិក្សានៅជំរុំបណ្ដោះអាសន្ន គ្រាជម្លោះព្រំដែនកម្ពុជា-ថៃ (Video inside)

22-01-2026 10:00

(ឧត្ដរមានជ័យ)៖ លោក វាន់ សំភាស់ ប្រធានអង្គការ អេដ អេ អាក់ស្យុង (AEA) បានឲ្យដឹងថា មកទល់ពេលបច្ចុប្បន្ន អង្គការបានរួមចំណែកយ៉ាងសកម្មជាមួយក្រសួងអប់រំ រដ្ឋបាលខេត្តឧត្តរមានជ័យ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការជួយគាំទ្រកុមាររងផលប៉ះពាល់ពីជម្លោះព្រំដែន ប្រមាណ១៥,០០០នាក់ ដែលកំពុងស្នាក់នៅមណ្ឌលជនភៀសសឹក និងមិនទាន់អាចត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក វាន់ សំភាស់ បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់តែនៅក្នុងខេត្តឧត្ដរមានជ័យ អង្គការ អេដ អេ អាក់ស្យុង បានចូលរួមគាំទ្រជាង៨០សាលារៀន ដែលមានកុមារជាង ១៥,០០០នាក់ កំពុងទទួលបានអត្ថប្រយោជន៍ពីកិច្ចសហការរវាងក្រសួងអប់រំ និងអង្គការ AEA ក្នុងការធានាឲ្យកុមារអាចបន្តការសិក្សាបាន ទោះស្ថិតក្នុងស្ថានភាពលំបាកក្តី»។

ប្រធានអង្គការ AEA បានបន្តថា កុមារនៅក្នុងខេត្តឧត្ដរមានជ័យ ដែលរងផលប៉ះពាល់ពីជម្លោះ មានចំនួនប្រមាណ១៥,០០០នាក់។ ក្នុងចំណោមនោះ អង្គការបានផ្តល់ជូនសម្ភារៈសិក្សាជាច្រើន ដូចជា កាបូប សៀវភៅ សម្ភារៈរៀនផ្សេងៗ មធ្យោបាយធ្វើដំណើរ រួមទាំងកង់សម្រាប់កុមារដែលរស់នៅឆ្ងាយពីសាលារៀន ព្រមទាំងកញ្ចប់អាហារ ទឹកដោះគោ និងជំនួយចាំបាច់ផ្សេងទៀត។

លោក វាន់ សំភាស់ បានយល់ឃើញថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់កុមារ ជាពិសេសការបាត់បង់ឱកាសក្នុងការសិក្សារៀនសូត្រ។ ដោយហេតុនេះ រាជរដ្ឋាភិបាល ក្រសួង អាជ្ញាធរពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ បានប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាឱ្យការអប់រំនៅតែជាចំណុចស្នូលនៃការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

លោកបន្ថែមថា ការផ្តល់ឱកាសឲ្យកុមារបានបន្តការសិក្សា ព្រមទាំងមានពេលវេលាលេងសើចតាមវ័យ គឺជារឿងចាំបាច់ ដើម្បីជួយបំពេញចំណេះដឹង និងជំនាញ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ លោកសង្ឃឹមថា កុមារទាំងនេះនឹងក្លាយជាសសរទ្រូងរបស់ប្រទេសជាតិ នាពេលអនាគត ទាំងក្នុងការការពារជាតិ និងការអភិវឌ្ឍសង្គមជាតិ។

ក្នុងឱកាសនេះផងដែរ លោក វាន់ សំភាស់ បានអំពាវនាវដល់សាធារណជន និងអ្នកមានលទ្ធភាព សូមបន្តចូលរួមជួយគាំទ្រដល់ក្រសួង មន្ទីរ និងអង្គការពាក់ព័ន្ធ ជាពិសេសការចែករំលែកសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ចាំបាច់ ដើម្បីជួយកុមារៗដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញបាន។

ដោយឡែក លោក ភ្លុង គយ ប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៅក្រុងសំរោង និងជាប្រធានគ្រប់គ្រងសាលារៀនបណ្ដោះអាសន្ន បានបញ្ជាក់ថា សាលានេះមានបែងចែកជា១២បណ្ដុំ ថ្នាក់មតេយ្យ៣បណ្ដុំ និងមានថ្នាក់ទី១ ដល់ទី៦ និងមានថ្នាក់ទី៧មួយថ្នាក់ និងថ្នាក់ទី ៨,៩,១០ មួយថ្នាក់ដាក់បញ្ចូលគ្នា។

លោកបន្តថា បើនិយាយពីការលំបាក គឺមានច្រើន ពោលតាំងពីថ្ងៃផ្ទុះសង្គ្រាមមកសាលាបានបិទ គឺទាំងសិស្ស និងគ្រូបង្រៀន ជាជនភៀសសឹក។ ដោយពីដំបូងរៀនដោយក្រាលតង់តូចក្រោមម្លប់ឈើ ហើយការសិក្សាមិនអាចរៀនគ្រប់ម៉ោងទេ ព្រោះត្រូវការម្លប់ពីដើមឈើ ក្រោយមកទើបមានអង្គការ និងក្រសួង និងសប្បុរសជន ជួយជាតង់សម្រាប់ធ្វើថ្នាក់រៀន ការិយាល័យ បណ្ណាល័យ សម្រាប់ស្តុកឥវ៉ាន់ជាដើម៕