ឧត្តមសេនីយ៍ទោ ចេង ហុង ដឹកនាំក្រុមកាងារបច្ចេកទេស និងមន្ដ្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានីយ៍វិទ្យុទាក់ទង Smart Net X1 ដើម្បីសម្រួលដល់ការងារប្រើប្រាស់របស់កម្លាំងនគរបាលជាតិ

22-01-2026 10:56

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ចេង ហុង ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យស្ថានីយវិទ្យុទាក់ទង​ Smart Net X1 ដោយបាន​ធ្វើ​ការ​ជួសជុល​ និងផ្លាស់ប្តូរ​ សម្ភារៈបរិក្ខារមួយចំនួន ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការប្រើប្រាស់ប្រព័ន្ធវិទ្យុទាក់ទង របស់កងកម្លាំងនគរបាលជាតិ ក្នុងកិច្ចការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សង្គម​។

ក្នុងនោះ លោកឧត្តមសេនីយ៍ទោ ចេង ហុង បានណែនាំដល់មន្ដ្រីជំនាញ ត្រូវបន្ដតាមដានការងារជាប់ជាប្រចាំ ដើម្បីត្រៀមលក្ខណៈគ្រប់ពេលវេលាដោះស្រាយបញ្ហាដែលកើតមានឡើង ធ្វើយ៉ាងណាឲ្យការប្រើប្រាស់របស់កងកម្លាំងនគរបាលកាន់តែមានភាពល្អប្រសើរ ទប់ស្កាត់ការប្រើប្រាស់ខុសគោលដៅ ឬការជ្រៀតចូលណាមួយពីអ្នកដែលគ្មានសមត្ថកិច្ចក្នុងការប្រើប្រាស់វិទ្យុទាក់ទងរបស់នគរបាលជាតិ៕