ប្រជាពលរដ្ឋរស់នៅខណ្ឌដង្កោបាត់លិខិតផ្ទេរសិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លីនិងផ្ទះសម្បែងហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

21-01-2026 06:11

(ភ្នំពេញ)៖ លោក យ៉ុង ហ៊ុយ សញ្ញាតិខ្មែរកាន់អត្តសញ្ញាណប័ណ្ឌលេខ ០១០៨៣៩៨២៤ (០១) មានទីលំនៅ ផ្ទះលេខ២៩២B ផ្លូវ២៤៥ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញបានបាត់លិខិតផ្ទេរសិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លីនិងផ្ទះសម្បែង ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់។

លោក យ៉ុង ហ៊ុយ បានបញ្ជាក់ថា ខ្លួនពិតជាបានបាត់លិខិតផ្ទេរសិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លីនិងផ្ទះសម្បែង លេខ ២៥១ ល.ប ចុះថ្ងៃទី២២ ខែមិនា ឆ្នាំ២០១២ ដែលមានទំហំផ្ទៃដីសរុប ៦៧៥ម៉ែត្រការ៉េ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញប្រាកដមែន ដោយមានព្រំប្រទល់ ខាងជើងទល់នឹង តាំង ប៊ុនហ៊ត ខាងត្បូងទល់នឹង ចំណីផ្លូវ ខាងកើតទល់នឹង ចាន់ ងួន ខាងលិចទល់នឹង ជ័រ ពិសី ។

គាត់បានបញ្ជាក់ថា គាត់ពិតជាបានបាត់លិខិតផ្ទេរសិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លីនិងផ្ទះសម្បែង ហើយពិតជាមិនបានយកទៅលក់ ដាក់ជួល បញ្ចាំ ឬធ្វើអំណោយទានទៅឱ្យជនណាមួយ, ពុំមានពាក់ព័ន្ធទំនាស់ ឬដីកាហាមឃាត់របស់តុលាការ និងពុំមានពាក់ព័ន្ធដីសាធារណៈ ដែលរដ្ឋបានហាមឃាត់ឡើយ។

គាត់បញ្ជាក់ថា «បើថ្ងៃក្រោយមានជនណាមកទាមទារ ឬ តវ៉ាថា ទីតាំងដីខាងលើនេះ មិនមែនជាកម្មសិទ្ធរបស់ខ្ញុំនោះ ខ្ញុំបាទសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន»