គ.ជ.ប ចេញសេចក្ដីសម្រេច ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
22-01-2026 15:27
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីសម្រេចស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងតាមការកំណត់នៃច្បាប់។
សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិទី៦ ដោយសម្រេចកំណត់យកថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២៧។
ខាងក្រោមនេះ ជាសេចក្ដីសម្រចរបស់គ.ជ.ប៖








