* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមវិនិយោគម៉ាឡេស៊ី គ្រោងបោះទុនលើវិស័យកសិកម្ម នៅក្នុងខេត្តតាកែវ

22-01-2026 15:43

(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ ក្រុមអ្នកវិនិយោគម៉ាឡេស៊ី នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា ក្រុមហ៊ុនវិនិយោគម៉ាឡេស៊ី គ្រោងនឹងបោះទុនវិនិយោគលើវិស័យកសិកម្ម ក្នុងទឹកដីខេត្តតាកែវ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកអភិបាលខេត្តតាកែវ បានថ្លែងបន្តថា គម្រោងវិនិយោគលើវិស័យកសិកម្មរបស់ក្រុមអ្នកវិនិយោគម៉ាឡេស៊ី រួមមាន៖ដំណាំស្វាយ និងខ្នុរ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងដៃគូរសហការអន្តរជាតិផ្សេងៗទៀត។

លោក វ៉ី សំណាង ក៏បានថ្លែងប្រាប់ក្រុមអ្នកវិនិយោគម៉ាឡេស៊ីដែរថា ខេត្តតាកែវជាខេត្តមួយ ដែលមានសក្ដានុពលលើវិស័យកសិកម្ម ក្នុងនោះ ប្រជាពលរដ្ឋជាង៧០ភាគរយ បានប្រកបរបរកសិកម្ម ចិញ្ជឹមសត្វ ដាំដំណាំស្រូវ និងដំណាំផ្សេងៗទៀត ដែលមានផ្ទៃដីសិកម្មសរុបចំនួន ២៦៤,០០០ហិកតា ក្នុងនោះខេត្តតាកែវ ក៏មានផលិតផលកសិកម្មល្បីឈ្មោះ ចំនួន០២ គឺ បង្កងទឹកសាប និងពងទាកូន ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដោយក្រសួងពាណិជ្ជកម្ម។

លោកអភិបាលខេត្តតាកែវ ក៏បានសន្យាថា ក្នុងគម្រោងវិនិយោគនេះ អាជ្ញាធខេត្តនឹងខិតខំសម្របសម្រួលបង្កលក្ខណៈងាយស្រួល គ្រប់បែបយ៉ាងដល់ក្រុមវិនិយោគ ដើម្បីឲ្យគម្រោងទទួលបានជោគជ័យ។

ក្នុងឱកាសនោះ តំណាងក្រុមវិនិយោគម៉ាឡេស៊ី បានថ្លែងប្រាប់ថ្នាក់ដឹកនាំខេត្តថា ដោយមើលឃើញពីខេត្តតាកែវជាខេត្ត ដែលមានសក្ដានុពលលើវិស័យកសិកម្ម ទីតាំងភូមិសាស្រ្ត មានលក្ខណៈអំណោយផល ពិសេសភាពខុសប្លែកនៃដំណាំស្វាយ និងខ្នុរមានរសជាតិឈ្ងុយឆ្ងាញ់ ទើបក្រុមហ៊ុនចាប់អារម្មណ៍ និងគ្រោងវិនិយោគនាពេលឆាប់ៗនេះ៕