កិច្ចសម្ភាសន៍៖ ឆ្នាំ២០២៦ ក្រសួងការងារនឹងរៀបចំវេទិកាការងារឱ្យចំនួន៦៦លើក ដើម្បីផ្សព្វផ្សាយពីឱកាសការងារបន្ថែមជូនអតីតពលករ និងយុវជនខ្មែរ (Video inside)
22-01-2026 09:04
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៦ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំវេទិកាការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំនួន ៦៦លើក ក្នុងជុំទី១ រយៈពេល៥ខែ ចាប់ពីថ្ងៃទី២៤ ខែមករា រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ នេះបើយោងតាមប្រសាសន៍របស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ។
លោក ស៊ុន មេសា បានបញ្ជាក់ថា នៅថ្ងៃទី២៤ និង២៥ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ វេទិកាការងារ នឹងរៀបចំនៅស្រុកបវេល និងស្រុកមោងឫស្សី ខេត្តបាត់ដំបង និងស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តើវេទិកាការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងនាំយកអត្ថប្រយោជន៍អ្វីខ្លះជូនបងប្អូនអតីតពលករ? ហើយអតីតពលកររបស់យើង គួររៀបចំលក្ខណៈសម្បត្តិ ឬឯកសារអ្វីខ្លះដើម្បីទទួលបានឱកាសការងារ តាមរយៈវេទិកានេះ?
សូមទស្សនាកិច្ចសម្ភាសរវាង កញ្ញា រួម ឆាដា និងលោក ស៊ុន មេសា ទាំងស្រុងដូចតទៅ៖














