ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំប្រជុំផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍
22-01-2026 16:22
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដល់ថ្នាក់ដឹកនាំ និងមន្ដ្រី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។
កិច្ចប្រជុំនេះ មានការចូលរួមដោយមានការអញ្ជើញចូលរួម លោក លោកស្រី អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីនាយការិយាល័យ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារ អន្តរជាតិទាំងអស់ និងសមាជិកសមាជិកា នៅសាលប្រជុំធំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕
























