ធនាគារជាតិនៃកម្ពុជា នឹងចាប់ផ្តើមដេញថ្លៃលក់មូលបត្ររដ្ឋ នៅសប្តាហ៍ក្រោយ

22-01-2026 09:43

(ភ្នំពេញ)៖ ​ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានប្រកាសថា ខ្លួននឹងដេញថ្លៃលក់មូលបត្ររដ្ឋលើកទី៤១ ​នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ សម្រាប់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានបំណងវិនិយោគលើមូលបត្ររដ្ឋ។

ការដេញថ្លៃនេះ នឹងធ្វើឡើងតាមរយៈប្រព័ន្ធ NBCP, ចាប់ពីម៉ោង ៨:០០ព្រឹក - ២:៣០រសៀល ក្នុងតម្លៃមិនកំណត់ ដោយមួយឯកតាស្មើនឹង១លានរៀល៕