ក្រសួងមហាផ្ទៃ៖ គិតត្រឹមព្រឹកថ្ងៃទី២២ ខែមករានេះ ពលរដ្ឋភៀសសឹកជិត ៥៣ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈជាង ១២ម៉ឺននាក់បន្តស្នាក់នៅជំរំ (Video inside)
22-01-2026 10:16
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ៣,៤២៩នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជិត៥សែន៣ម៉ឺននាក់ ឬស្មើនឹង ៨១% បានវិលត្រឡប់ទៅលំនៅឋានវិញ។
បន្ថែមពីនោះទៀត ក្រសួងមហាផ្ទៃបានឲ្យដឹងថា ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១២១,៦៤៤នាក់ ក្នុងនោះស្រី្តមាន ៦៣,៨១០នាក់ និងកុមារ ៣៩,៨៤៥នាក់៕








