ចូលរួម​ទាំងអស់​គ្នា ​ដេីម្បី​ជីវិត ​និង​សហគមន៍​គ្មានគ្រឿងញៀន​! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២២ ខែមករា​៖ បង្ក្រាប១៨ករណី ឃាត់ខ្លួន៤៥នាក់

22-01-2026 17:33

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៨ក​រណី ឃាត់ខ្លួនជនសង្ស័យ៤៥នាក់។

* ⁠ករណីដឹកជញ្ជូនរក្សាទុក៥ករណី ឃាត់ខ្លួន១៧នាក់
* ⁠ករណីជួញដូរ៧ករណី ឃាត់ខ្លួន២០នាក់
* ករណី​ប្រើប្រាស់៦ករណី ឃាត់ខ្លួន៨នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៥២ករណី ឃាត់ខ្លួន៦៩៤នាក់ (ស្រី៥៤នាក់)៕