លោក ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងអំណោយមួយចំនួន ជូនវីរកងទ័ពជួរមុខឈរជើងនៅព្រះវិហារ ទិសតាថាវ

23-01-2026 12:03

(ព្រះវិហារ)៖ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សខេត្ត, ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការ គ្រប់គ្រងសមាជិក ខ២៦.២ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ វីរកងទ័ពជួរមុខឈរជើងនៅព្រះវិហារ ទិសតាថាវ លោកអនុសេនីយ៍ត្រី ហន ហេន (អង្គភាព គ២៤ កងទ័ពការពារអាកាស) ដែលកំពុងសម្រាកព្យាបាលជំងឺនៅភូមិថ្មគប់ ឃុំអមលាំង។

ក្នុងឱកាសនោះ លោក ម៉េង ស្រ៊ុន ក៏បានឧបត្ថម្ភអំណោយរួមមាន៖ ថវិកា ៤០០,០០០ រៀល, អង្ករ៣បាវ, មីជាតិ ៣ កេស, ទឹកសុទ្ធ ៣ កេស, ទឹកផ្លែឈើ ៣ កេស, ទឹកត្រី ៣ យួរ, ទឹកស៊ីអ៉ីវ ៣ យួរ និងត្រីខ ៣ យួរ៕