* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តាមការប្តឹងពីពលរដ្ឋ តាម​រយៈ HotLine1292 ​! កម្លាំង​អាវុធហត្ថខេត្ត​កំពង់ស្ពឺ ​បើក​ប្រតិបត្តិ​ការ​បង្ក្រាប ​និងឃាត់ខ្លួនក្មេងទំនើងមួយក្រុម ដែលដេញវាយ និងគប់គ្នា យ៉ាងអាណាធិបតេយ្យ​ ក្នុង​ភូមិ​សាស្រ្ត ​ខេត្តកំពង់ស្ពឺ

23-01-2026 12:10

(កំពង់ស្ពឺ​)៖ ​ដោយ​អនុវត្ត​តាម​គោលការដឹកនាំ របស់​នាយឧត្តមសេនីយ៍ សៅ​​​ សុខា​​ ​អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរ​ភូមិន្ទ​​ និងជា​មេបញ្ជាការ​​​ កង​រាជ​អាវុធហត្ថ​ខេត្ត​លើ​ផ្ទៃ​ប្រទេស​​​​ ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​ខេត្ត​កំពង់ស្ពឺ​ ក្រោម​ការដឹកនាំ​បញ្ជា​យ៉ាងម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់‌‎ស្ពឺ កាលពីវេលាម៉ោង២១៖៣០នាទី​​​ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រុម​ការងារ​ប្រចាំមណ្ឌល​ប្រតិបត្តិ​ការ​​​​ HoteLine1292​​​ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់​ បាន call​ ទំនាក់ទំនង​តាមរយៈ​លេខទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់​ HotLine1292​ បានរាយការណ៍​ប្តឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ថាមានករណីក្មេងទំនើងមួយក្រុម បាន​បើកឆាក​ប្រយុទ្ធ​ដេញវាយ និងគប់គ្នា​យ៉ាងអាណាធិបតេយ្យ​​​ នៅចំណុចភូមិតាំងទន្លេ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្រោយពីបានទទួលបណ្ដឹងភ្លាម កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ​ ធ្វើការបង្ក្រាបឃាត់ខ្លួនបានចំនួន០៦នាក់។

ក្មេងទំនើងទាំង៦នាក់នេះ ទី១៖ ឈ្មោះ ប៊ុន សិលា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ, ទី២៖ ឈ្មោះ ញេ សុធា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ, ទី៣៖ ឈ្មោះ សឿន សំណាំង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ, ទី៤៖ ឈ្មោះ ត្រេ ចិត្ត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ, ទី៥៖ ឈ្មោះ ញ ប្រុសពៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទី៦៖ ឈ្មោះ ខែម វិវត្តន៍ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ចាប់យកវត្ថុតាងបានរួមមាន​៖ ទូរស័ព្ទដៃ ចំនួន០៥គ្រឿង និងម៉ូតូចំនួន០៣គ្រឿង (ម៉ាក HONDA DREAM សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1FT-2601 ចំនួន០១គ្រឿង, ម៉ាក Nex ពណ៌ស លាយខៀវ សេរីឆ្នាំ២០២៤ ពណ៌ សលាយ ទឹកសមុទ្រ ផ្លាកលេខ កំពង់ស្ពឺ 1Z-6368 ចំនួន០១គ្រឿង និងម៉ាក HONDA DREAM សេរីឆ្នាំ២០២០ ពណ៍ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ 1R-6920 ចំនួន០១គ្រឿង)។

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ព្រមទាំងដកហូតម៉ូតូ យកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមក ពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឱ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងនេះតែម្តង ត្រូវឃាត់ម៉ូតូរក្សាទុករយៈពេល៣ខែ ចំពោះការប្រព្រឹត្តលើកទី១ និង៦ខែ ប្រសិនបើមិនរាងចាលនៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕