* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នាយកប្រតិបត្តិនៃក្រុមហ៊ុន TODAY internet បានទទួលពានរង្វាន់ឆ្នើម ASIA SME 100 BUSINESS EXCELLENCE SUMMIT & AWARD 2026 នៅសណ្ឋាគារ SUN & MOON RIVERSIDES

23-01-2026 14:54

(ភ្នំពេញ)៖ ក្រុមហ៊ុន TODAY internet គឺជាក្រុមហ៊ុនផ្ដល់សេវាអុីនធឺណិតកម្រិតខ្ពស់ដែលបង្កើតឡើង ដោយស្នាដៃកូនខ្មែរចាប់តាំងពីឆ្នាំ ២០១៦ មកម្លេ៉ះ។ កាលពីពេលថ្មីៗនេះលោក ម៉េង សុងកេង ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន TODAY internet បានទទួលពានរង្វាន់ «ASIA SME 100 BUSINESS EXCELLENCE SUMMIT & AWARD 2026» On «ASIA ENTERPRISE EXCELLENCE BRAND OF THE YEAR 2026»។ កម្មវិធីនេះគឺជាកម្មវិធីមួយទទួលស្គាល់នូវធុរកិច្ចក្នុងតំបន់ និងព្រឹត្តិការណ៍ផ្តល់ពានរង្វាន់ក្នុងគោលបំណងអបអរសាទរ និងផ្តល់កិត្តិយសទៅដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលទទួលបានជោគជ័យនៅទូទាំងអាស៊ីសម្រាប់ដំណើរការអាជីវកម្មឆ្នើម ការរីកលូតលាស់ ការបង្កើតថ្មី និងឧត្តមភាព។ សម្រាប់ពានរង្វាន់នេះដែលគឺ ទទួលស្គាល់នូវឧត្តមភាពក្នុងការអនុវត្តអាជីវកម្ម ភាពជាអ្នកដឹកនាំ ការច្នៃប្រឌិត និងកំណើន SME នៅទូទាំងតំបន់អាស៊ី។

លោក ម៉េង សុងកេង បានគូសបញ្ជាក់ដែរថា តាំងពីក្រុមហ៊ុនបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១៦ រហូតមកដល់ពេលនេះមានអាយុកាល ១០ឆ្នាំហើយ។ ចំពោះការចាប់ផ្តើមនៃដំណើរ ការក្រុមហ៊ុននេះគឺកើតចេញពីការចូលចិត្ត និងមានជំនាញក្នុងវិស័យនេះស្រាប់ដែលធ្វើអោយ ក្រុមហ៊ុនមានភាពរឹងមាំអាចឈរលើទីផ្សារក៏ដូចជាទទួលបានការទុកចិត្តពីសំណាក់អតិថិជនជាច្រើនរហូតមកដល់សព្វថ្ងៃ។

យ៉ាងណាមិញកម្មវិធីនេះប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ដែលធ្វើឡើងនៅសណ្ឋាគារ SUN & MOON RIVERSIDES ដែលមានការអញ្ញើញចូលរួមពីសំណាក់ម្ចាស់អាជីវកម្មផ្សេងៗទាំងក្នុង និងក្រៅប្រទសក្នុងតំបន់អាសុី។

ជាថ្មីម្ដងទៀតក្រុមការងារនៃក្រុមហ៊ុន TODAY internet គ្រប់ជាន់ថ្នាក់ទាំងអស់សូមចូលរួមអបអរសាទរដល់លោក ម៉េង សុងកេង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន TODAY internet ដែលបានទទួលពានរង្វាន់ «ASIA SME 100 BUSINESS EXCELLENCE SUMMIT & AWARD 2026» On «ASIA ENTERPRISE EXCELLENCE BRAND OF THE YEAR 2026» ដ៏ឆ្នើមមួយនេះ។ សមិទ្ធិផលដ៏គួរឲ្យកត់សម្គាល់នេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តមិនងាករេរបស់អ្នកចំពោះឧត្តមភាព ការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំនៅទូទាំងតំបន់អាស៊ី។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger «TODAY Internet» និង Telegram https://t.me/TODAYSupport ឬគេហរទំព័រ www.today.com.kh។