សាលាដំបូងខេត្តឧត្តរមានជ័យ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦
23-01-2026 14:59
(ឧត្តរមានជ័យ)៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ និងលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦។
ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោក អ៊ុំ ចាន់ថុល ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ និងលោក តូច សុភក្តី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ដោយមានការចូលរួមពីលោក ហែល ឆេងហុង ប្រធានលេខាធិការដ្ឋានរដ្ឋបាល និងលោកអនុប្រធានសាលាដំបូង លោក ព្រះរាជអាជ្ញារង លោក-លោកស្រីចៅក្រម លោក-លោកស្រីក្រឡាបញ្ជី លោក អនុប្រធានលេខាធិការដ្ឋាន លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ លោក-លោកស្រីមន្រីគ្រប់គ្រងរដ្ឋបាល លោក-លោកស្រីមន្ត្រីជាប់កិច្ចសន្យា និងលោក-លោកស្រីមន្ត្រីហាត់ការជាច្រើនរូបទៀត។
នៅក្នុងឱកាសនេះដែរលោក អ៊ុំ ចាន់ថុល ប្រធានសាលាដំបូង និងលោក តូច សុភក្តី ព្រះរាអាជ្ញា បានថ្លែងរំលឹកដល់មន្ត្រីរាជការទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ សូមកុំបន្ធូដៃលើការងារ ត្រូវប្រឹងប្រែងលើការងារបន្តទៀត ជាពិសេសរបាយការណ៍ប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំ៩ខែ និងប្រចាំឆ្នាំ ដែលជាការងារចាំបាច់តាមតម្រូវការរបស់ក្រសួងយុត្តិធម៌ ដើម្បីធ្វើឲ្យបានលទ្ធផលល្អប្រសើរជាងឆ្នាំមុនៗ។
លោកប្រធាន និងលោកព្រះរាជអាជ្ញា បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់លោកលោកស្រីមន្ត្រីរាជការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ចំពោះលទ្ធផលការងារឆ្នាំ២០២៥ ដែលទទួលបានលទ្ធផលល្អប្រសើ និងជោគជ័យ។ លោកក៏បានផ្តល់បណ្ណសរសើរលើទឹកចិត្តដល់លោក លោកស្រី ក្រឡាបញ្ជី លោកលោកស្រី មន្ត្រីលេខាធិការដ្ឋានរដ្ឋបាលដែលបានបំពេញការងារបានល្អកន្លងមកផងដែរ៕
























