Fresh AI ដាក់ចេញ Version 15 ជាមួយមុខងារថ្មីៗជាច្រើន និងឆ្លាតវៃជាងមុន បន្តពង្រឹងបទពិសោធន៍ AI ជាភាសាខ្មែរ

23-01-2026 15:29

(ភ្នំពេញ)៖ Fresh AI ដែលជាប្រព័ន្ធ AI ឆ្លាតវៃជាភាសាខ្មែរ បានដាក់ចេញ Version 15 ដែលជាកំណែអាប់ដេតថ្មីបំផុត មានការកែលម្អសមត្ថភាពយ៉ាងច្រើន និងបន្ថែមមុខងារថ្មីៗ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងសម័យឌីជីថលកាន់តែប្រសើរ។

Fresh AI (15) នេះត្រូវបានអភិវឌ្ឍឡើងដោយផ្អែកលើទិន្នន័យដ៏ធំ និងទូលំទូលាយជាងមុន និងសមត្ថភាពខ្ពស់អនុញ្ញាតឲ្យបងប្អូនសន្ទនា សួរនាំអ្វីៗដែលអ្នកចង់ដឹងជាមួយ AI ដែលទំនើបនេះ។ Fresh AI មានសមត្ថភាពយល់ច្បាស់អំពីសំណួរ ឆ្លើយតបបានលឿន និងមានភាពត្រឹមត្រូវខ្ពស់ជាងមុន។

Fresh AI បានបន្ថែម និងកែលម្អមុខងារសំខាន់ៗជាច្រើន ដូចជា ការឆ្លើយសំណួរដោយមានបរិបទជ្រាលជ្រៅជាងមុន ការស្វែងរកព័ត៌មាន ការជួយបកស្រាយសំណួរចម្ងល់ពិបាកៗឲ្យងាយយល់ ការគាំទ្របញ្ហាច្បាប់ និងការវិភាគព័ត៌មានយ៉ាងឆ្លាតវៃ ដែលអាចជួយអ្នកប្រើប្រាស់ទាំងសិស្ស និស្សិត អ្នកសារព័ត៌មាន មន្ត្រីរាជការ អ្នកជំនួញ និងសាធារណជនទូទៅ។

នេះជំហានមួយទៀតក្នុងការបន្តអភិវឌ្ឍ AI ជាភាសាខ្មែរ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ អាចប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃបានយ៉ាងងាយស្រួល សុវត្ថិភាព និងមានប្រសិទ្ធភាព ដោយមិនមានរបាំង។

Fresh AI នឹងបន្តអភិវឌ្ឍ និងបន្ថែមមុខងារថ្មីៗជាបន្តបន្ទាប់ ដើម្បីក្លាយជាទីប្រឹក្សាឆ្លាតវៃរបស់ប្រជាជនកម្ពុជា ដែលជិតស្និទ្ធ និងអាចជួយដោះស្រាយចម្ងល់គ្រប់វិស័យសម្រាប់ប្រជាជនកម្ពុជា ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល៕

Please Download:
https://freshai.com.kh/download