* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ដឹកនាំក្រុមចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត នាំយកអំណោយចែកជូនគ្រួសារវីរៈកងទ័ពចំនួន៣៤១គ្រួសារ នៅក្នុងស្រុកអង្គរជ័យ

23-01-2026 15:37

(កំពត)៖ នៅក្នុងបរិវេណសាលាស្រុកអង្គជ័យលោក ហ៊ុន សុខា ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនគ្រួសារវីរៈកងទ័ពសរុបចំនួន៣៤១គ្រួសារ ក្នុងស្រុកអង្គជ័យ ខេត្តកំពត។

ពិធីនេះក៏មានកាអញ្ជើញចូលរួមពីលោក វ៉ាន់ ដារា សមាជិកសភាតំណាងរាស្ត្រមណ្ឌលកំពត លោក ប៉ែន ប្រុស អនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត លោក ហុង ភាព សមាជិកក្រុមការងារ ចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត លោក ឆាយ ដួងសុវណ្ណារ៉ា ក្រុមលេខាធិការដ្ឋានក្រុមចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត លោក មួង នឿន អភិបាលស្រុកអង្គរជ័យ អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក និងលោក លោកស្រី ថ្នាក់ដឹកនាំក្រុមចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត ព្រមទាំងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើមលោក មួង នឿន បានលើកឡើងថា នេះមិនមែនជាលើកទី១ទេ សម្រាប់ស្រុកអង្គរជ័យ ពោលជាលើកទី៥ហើយ ដែលបានជូនអំណោយដ៏បងប្អូនគ្រួសារវីរៈកងទ័ព ដែលបានហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ អាយុជីវិត ដើម្បីបុព្វហេតុការពារទឹកដីពីចោរឈ្លានពានសៀម នឹងបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំទាំងអស់ត្រូវយកចិត្តទុកដាក់មើលថែចំពោះគ្រួសារពួកគាត់ផងដែរ។

នៅក្នុងពិធីនោះលោក វ៉ាន់ ដារា បានផ្តាំផ្ញើទៅដល់ពុកម៉ែបងប្អូនទាំងអស់សូមថែរក្សាសុខភាព រក្សាអនាម័យ និងការពារខ្លួនស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានាសុវត្ថិភាព សូមគោរពតាមការណែនាំរបស់ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងត្រូវចេះសាមគ្គីគ្នាក្នុងស្មារតី ជាតិតែមួយ យោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។

ថ្លែងទៅកាន់បងប្អូនគ្រួសារវីរៈកងទ័ព លោក ហ៊ុន សុខា តំណាងលោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុនសែន និងជាប្រធានក្រុមចលនាកសាងសមាជិកបក្សមូលដ្ឋានរាជនី-ខេត្ត និងលោក ភឺន ផល្លាជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី-ខេត្ត បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់ពុកម៉ែ អ៊ំពូមីង បងប្អូន នាឱកាសនេះ។

លោក ហ៊ុន សុខា បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន តាមរយៈការដាក់ចេញនយោបាយឈ្នះឈ្នះ បានបានដឹកនាំស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសពីបាតដៃទទេ រហូតទទួលបានសុខសន្តិភាពពេញលេញ ស្ថិរភាព នយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ បើគ្មាននយោបាយ ឈ្នះ ឈ្នះ និងការលះ បង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសជាតិ នឹងមិនមានសន្តិភាពពេញលេញ ដូចសព្វថ្ងៃឡើយ។

លោកបន្តថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹង អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋជាស្នូល នៃយុទ្ធសាស្ត្រ ដើម្បីឈានទៅ រកបាវចនាទាំង៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

លោកគូសបញ្ជាក់ថា កម្លាំងកងទ័ព កម្លាំងនគរបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានតួនាទី ភារកិច្ចសំខាន់បំផុត ក្នុងកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល បូរណភាពទឹកដី អធិបតេយ្យភាព និងសុខសន្តិភាពជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ដើម្បីតបស្នងសងគុណបំណាច់បងប្អូនយោធិន នគរបាល និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបូជាអាយុជីវិត សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា ក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន និងក្រោមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ហាជីវភាពរស់នៅ និងសុខុមាលភាព របស់បងប្អូនយោធិន និងក្រុមគ្រួសារ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ តាមរយៈការ ចូលរួមគាំទ្រពីក្រសួង-ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូន ប្រជាពលរដ្ឋ ដែលជាអង្គភាព ជួរក្រោយ គាំទ្រអង្គភាពជួរមុខ ដោយបានចងសម្ព័ន្ធ មេត្រីភាពរវាងអង្គភាពនីមួយៗ ក្នុងស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែក ស្របតាមទិសស្លោក សមរភូមិក្រោយ ត្រូវជួយសមរភូមិមុខ និង សមរភូមិមុខការពារ សមរភូមិក្រោយអភិវឌ្ឍ។

ជាចុងបញ្ចប់លោក ហ៊ុន សុខា និងក្រុមការងារទាំងអស់ បាននាំយកថវិកាជូនដល់គ្រួសារវីរៈកងទ័ព ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣ម៉ឺនរៀលជាមួយនឹង ការឧបត្ថម្ភ សម្ភារនិងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀត ដែលមានដូចជា មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអីវ ប្រេងឆា សារ៉ុងពុម្ពផងដែរ៕