នាយឧត្តមសេនីយ៍ Min Aung Hlaing ផ្ញើសារលិខិតថ្លែងអំណរគុណ ជូន សម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា៦
23-01-2026 16:39
(មីយ៉ាន់ម៉ា)៖ នាយឧត្តមសេនីយ៍ Min Aung Hlaing ប្រធានាធិបតីស្តីទីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានផ្ញើសារលិខិតថ្លែងអំណរគុណ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានលិខិតអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
តាមរយៈសារលិខិតនេះ សម្តេចបានលើកឡើងទាំងស្រុងដូច្នេះថា៖
«សម្តេចតេជោ ជាទីរាប់អានដ៏ជ្រាលជ្រៅ!
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះសរ ចំពោះសារអបអរសាទរដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ដែលបានជូនដល់រូបខ្ញុំ ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបអនុស្សាវរីយ៍លើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
កាយវិការប្រកបដោយការគិតគូរដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ បានបញ្ជាក់ពីការផ្តល់សារៈសំខាន់ដល់ទំនាក់ទំនង នៃប្រទេសយើងទាំងពីរ និងបានគូសបញ្ជាក់អំពីមិត្តភាពយូរអង្វែង និងការគោរពគ្នាទៅវិញទៅមក។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងនេះនិងធ្វើអោយស៊ីជម្រៅបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ក្នុងឆ្នាំខាងមុខ។
សារជាថ្មីម្តងទៀត សូម សម្តេចតេជោ ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ»៕






