* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឆ្នាំ២០២៥ ខេត្តព្រៃវែង ទទួលបានគម្រោងវិនិយោគ៤គម្រោង ក្រោមទុនវិនិយោគ៣៩លានដុល្លារ

23-01-2026 16:42

(ព្រៃវែង)៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ខេត្តព្រៃវែង បានទទួលគម្រោងវិនិយោគចំនួន៤គម្រោង ដែលមានទុនវិនិយោគប្រមាណ៣៩លានដុល្លារ។

លោក សួន សុម៉ាលីន បានបញ្ជាក់ទៀតថា ការងារវិនិយោគ និងការអភិវឌ្ឍន៍ខេត្ត ដោយសារមានការចង្អុលណែនាំ និងការយកចិត្តទុកដាក់ខ្ពស់របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ និងព្រមទាំងថ្នាក់ដឹកនាំខេត្ត បានខិតខំកៀរគរអ្នកវិនិយោគជាច្រើន មកបណ្តាក់ទុនរកស៊ីនៅខេត្តព្រៃវែង។

លោកអភិបាលខេត្ត បានបន្តថា គម្រោងវិនិយោគចំនួន៤គម្រោងនោះរួមមាន៖

*គម្រោងផែស្ងួត ក្នុងស្រុកកំចាយមារ ដែលមានទុនវិនិយោគប្រមាណ ២០លានដុល្លារ អាចផ្តល់កម្លាំងពលកម្ម២៥០នាក់
*គម្រោងរោងចក្រតម្បាញ ក្នុងស្រុកពារាំង ដែលមានទុនវិនិយោគប្រមាណ ៦លានដុល្លារ អាចផ្តល់កម្លាំងពលកម្មពី ១.០០០នាក់ ទៅ ៣.០០០នាក់
*រោងចក្រផលិតដើមគ្រិស្តម៉ាស ចំនួន ២គម្រោង ក្នុងស្រុកកំពង់ត្របែក ដែលមានទុនវិនិយោគប្រមាណ ១២លានដុល្លារ អាចផ្តល់កម្លាំងពលកម្ម ៦០០នាក់។

លោកបានបន្ថែមថា ដើម្បីកែលម្អសោភណ្ឌភាព ភាពស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្ត និងសម្រាកលំហែរក្នុងខេត្តព្រៃវែង ក៏ដូចជាសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំខេត្ត និងអង្គភាព ពាក់ព័ន្ធ បានខិតខំអភិវឌ្ឍន៍ខេត្ត ដោយបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ក្នុងនោះរដ្ឋបាលខេត្តបានស្ថាបនាសួនច្បារតេជោសន្តិភាព, ស្ថាបនាផ្លូវភ្លោះមុខសាលាខេត្ត, ជួសជុលស្ថាបនាផ្លូវបេតុងក្នុងក្រុងព្រៃវែង, ស្ថាបនាផ្លូវបេតុងក្នុងស្រុកពោធិ៍រៀង, ស្ថាបនាផ្លូវខេត្តលេខ៣១២, រៀបចំប្រព័ន្ធអគ្គិសនីបំភ្លឺផ្លូវសាធារណៈតាមទីប្រជុំជន និងផ្លូវសំខាន់ៗ, ការរៀបចំតំបន់កំសាន្តបាញ់ទឹកតាមចង្វាក់ភ្លេង ក្រុងព្រៃវែង និងការស្តារបឹងបារាយណ៍ ព្រមទាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សំដៅលើកកម្ពស់សោភណ្ឌភាពក្រុង ពង្រីកទីប្រជុំជន សាងសង់សួនសាធារណ:ដ៏ធំមួយក្នុងក្រុង ដើម្បីផ្តល់នូវកន្លែងលំហែកម្សាន្តដល់សាធារណជន និងជាការគិតគូរដល់សុខភាព បង្កើននូវ គុណតម្លៃជីវិត និងការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ជាប្រយោជន៍បច្ចុប្បន្ន និងអនាគតផងដែរ៕