* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យសកម្មភាពរៀន និងបង្រៀន ព្រមទាំងនាំយកសម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់កូនៗពលរដ្ឋភៀសសឹក សិស្សានុសិស្ស និងបុគ្គលិកអប់រំ ទូទាំងស្រុកវាលវែង

23-01-2026 20:56

(ពោធិ៍សាត់)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បានចុះពិនិត្យសកម្មភាពរៀន និងបង្រៀននៅសាលារៀនបណ្តោះអាសន្ន ព្រមទាំងបាននាំយកសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ចែកជូនដល់កូនៗពលរដ្ឋភៀសសឹក សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ទូទាំងស្រុកវាលវែង។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ដោយបានការចូលរួមពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, ប្រតិភូក្រសួងអប់រំ, លោកស្រី ហេង សុទ្ធាវី អគ្គនាយិកា ក្រុមហ៊ុន YHS កម្ពុជា (ផលិតផលទឹកផ្លែឈើ Yeo’s), ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, អាជ្ញាធរស្រុក និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណ និងលើកសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ជូនចំពោះលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលបានខិតខំយកចិត្តទុកដាក់ ជួយដល់វីរកងទ័ពជួរមុខ ពលរដ្ឋភៀសសឹក គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ពិសេសគាំទ្រយ៉ាងពេញទំហឹងដល់វិស័យអប់រំក្នុងខេត្ត ខណៈពេលដែលយោធាថៃ ឈ្លានពានចូលក្នុងបូរណភាពទឹកដីនៃកម្ពុជា។

លោកក៏បានថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការទូទាំងស្រុកវាលវែង ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ប្រឹងប្រែងតស៊ូ មិនខ្លាចនឿយហត់ ក្នុងការបន្តផ្ដល់សេវាអប់រំ ជូនដល់សិស្សានុសិស្ស និងកូនៗពលរដ្ឋភៀសសឹក មានឱកាសសិក្សារៀនសូត្រ ព្រមទាំងបានរៀបចំ នូវទីតាំងបណ្តោះអាសន្នឱ្យពួកគាត់រស់នៅបានសមរម្យ។
លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានបង្កេីនមូលនិធិសាមគ្គី ដេីម្បីជួយដល់ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ដែលបានបាត់បង់ទ្រព្យសម្បត្តិ ផ្ទះសម្បែង ពីសង្គ្រាមឈ្លានពាន ដើម្បីជួយសម្រាលទុក្ខលំបាករបស់បុគ្គលិកអប់រំ។ ការជួយគ្នាក្នុងគ្រាអាសន្នបែបនេះ មិនត្រឹមតែជាការផ្តល់ជំនួយជាសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្តល់កម្លាំងចិត្តយ៉ាងធំធេង ដល់អ្នកគ្រូ លោកគ្រូ ដែលជាឆ្អឹងខ្នងនៃវិស័យអប់រំ។

លោកបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកកិច្ចការការពារ បូរណភាពទឹកដី និងស្ថិរភាពតាមព្រំដែន គឺជាអាទិភាពខ្ពស់បំផុត ដើម្បីធានាសន្តិសុខជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចំពោះបញ្ហាព្រំដែន កម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងយន្តការសន្តិវិធីជាចម្បង ដើម្បីការពារបូរណភាពទឹកដី និងរក្សានូវទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
ក្នុងនាមយើងទាំងអស់គ្នា ជាប្រជាពលរដ្ឋខ្មែរមួយរូប លោកបណ្ឌិតសភាចារ្យ សូមឱ្យលោកគ្រូ អ្នកគ្រូ ត្រូវពួតដៃគ្នា រួបរួមជាតិ ឯកភាពជាតិ ជាកម្លាំងមហាសាល និងគាំទ្រប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិយើង។

គួរជម្រាបជូនថា ក្នុងបេសកកកម្មចុះសួរសុខទុក្ខ នាំយកសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ចែកជូនដល់កូនៗពលរដ្ឋភៀសសឹក សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ទូទាំងស្រុកវាលវែងនាឱកាសនេះ ក៏ដូចជាពេលកន្លងមក, ក្រុមហ៊ុនភេសជ្ជៈ Yeo’s ក៏បានចូលរួមជាសកម្មភាព និងឧបត្ថម្ភសម្ភារសិក្សា ទឹកសណ្ដែក Yeo’s និងនំកញ្ចប់ជាច្រើន តាមរយៈលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក្រុមហ៊ុន Yeo’s តែងតែគាំទ្រ និងចូលរួមជាមួយរដ្ឋាភិបាលជានិច្ច ក្នុងកិច្ចការងារសប្បុរធម៌ មនុស្សធម៌ ហើយក្រុមហ៊ុន Yeo’s ពិតជាមានសេចក្តីរីករាយក្រៃលែង ដែលបានរួមចំណែកក្នុងកិច្ចការងារ ជួយដល់សង្គមជាតិ ព្រោះថាផលិតផល Yeo’s សុទ្ធតែជាផលិតផលមានគុណភាពខ្ពស់ មានស្តង់ដា ឆ្ងាញ់ និងទទួលបានការកោតសរសើរពីអតិថិជន៕