* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទីលានចាក់សំរាមខេត្តព្រះសីហនុ លើផ្ទៃដីជាង៦៥ហិចតា ទទួលសំរាមពីគ្រប់បណ្តាក្រុង ស្រុកក្នុងខេត្ត ជាង៣រយតោនក្នុង១ថ្ងៃ (Video inside)

23-01-2026 21:40

(ព្រះសីហនុ)៖ ទីលានចាក់សំរាមបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០២១ លើផ្ទៃដីជាង៦៥ហិចតា ស្ថិតក្នុងសង្កាត់អូរឧញ្ញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ បច្ចុប្បន្នសំរាមដែលយកមកចាក់នៅទីលាន រួមមាន មកពីក្រុងព្រះសីហនុ ក្រុងកំពង់សោម ស្រុកព្រៃបន់ និងបណ្ដាក្រុមហ៊ុនមួយចំនួនទៀត។

នេះបើតាមការលើកឡើងពីលោក ហ៊ិប សុខាន់ណារ៉ូ នាយកទីលានទុកដាក់សំរាមខេត្តព្រះសីហនុ ក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារ Fresh News ប្រចាំខេត្តកាលពីពេលថ្មីៗនៅទីលានចាក់សំរាម។

លោក ហ៊ិប សុខាន់ណារ៉ូ បានបន្ថែមថា បញ្ហាប្រឈមដោយសារការកកស្ទះសំរាមនៅឆ្នាំ២០២៥ កន្លងមកដោយសារទីតាំងចាក់សម្រាមជួបបញ្ហាផ្លូវរអិលរថយន្តឡើងចាក់មិនរួច ដោយសារបញ្ហាអាកាសធាតុភ្លៀងធ្លាក់ខ្លាំង ជាពិសេសនៅរដូវវស្សា។

ចំពោះការសិក្សាវាយតម្លៃ ការរៀបចំទីលានកន្លងទៅ អាចទុកសំរាមបានក្នុងបរិមាណរង្វង់ជាង៣រយតោនក្នុងមួយថ្ងៃ និងសម្រាប់ប្រើប្រាស់រយៈពេល៥ឆ្នាំ ក៏ប៉ុន្តែដោយកំណើនសំរាមមានការកើនឡើងច្រើនជាបន្តបន្ទាប់ រហូតដល់ជាង៨រយតោន និងឈានដល់ជាង១ពាន់តោន ក្នុងមួយថ្ងៃៗ ដែលធ្វើឲ្យទីលានជួបបញ្ហា។

លោកបានបញ្ជាក់ថា ចំពោះមុខក្នុងឆ្នាំ២០២៦ នេះដោយមានការយកចិត្តទុកដាក់ពីលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានរៀបចំទីលានចាក់សំរាមបណ្ដោះអាសន្នបន្ថែម ដើម្បីឆ្លើយតបទៅនឹងកំណើន នៃកាកសំណល់សំរាម ហើយនៅឆ្នាំ២០២៧-២០២៨ខាងមុខក្រសួងបរិស្ថាន ចុះសិក្សារៀបចំទីលានចាក់សំរាមថ្មី ដែលមានស្តង់ដា និងបង្កភាពងាយស្រួល ក្នុងការរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវផងដែរ៕