បណ្ឌិតសភាចារ្យ ជូ វិជិត្ត ថ្លែងអំណរគុណ សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងថ្នាក់ដឹកនាំ ព្រមទាំងញាតិមិត្តជិតឆ្ងាយ ដែលចូលរួមរំលែកទុក្ខ និងចូលរួមក្នុងពិធីបុណ្យសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន
24-01-2026 10:28
(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ជូ វិជិត្ត តំណាងក្រុមគ្រួសារនៃសព សិទ្ធាភិរ័ក្ខសិរីនាថ ឌី សានឿន អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សូមគោរពថ្លែងអំណរព្រះគុណ និងគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយជូន សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងគោរពជូន សម្តេច ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ចូលរួមរំលែកទុក្ខបំផុត និងជួយជ្រោមជ្រែងយ៉ាងលើសលប់ ទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត និងធនធាន ក្នុងពិធីបុណ្យសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន ដែលត្រូវជាម្ដាយបង្កើត ម្តាយក្មេក និងជីដូន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ឱ្យមានភាពអធិកអធម ស្របតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ និងព្រះពុទ្ធសាសនា។
កាយវិការដ៏ប្រពៃថ្លៃថ្លានេះ សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវទឹកព្រះទ័យ និងទឹកចិត្តស្រឡាញ់រាប់អាន ចំពោះទូលបង្គំយើងខ្ញុំ និងក្រុមគ្រួសារ។ ទូលបង្គំយើងខ្ញុំនឹងចងចាំជានិច្ចនូវសមានចិត្ត និងមនោសញ្ចេតនាស្រឡាញ់រាប់អាន ប្រកបដោយក្តីសប្បុរស និងឧបការគុណដ៏ថ្លៃថ្លា ដែល សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ បានផ្ដល់ឱ្យខ្ញុំ និងក្រុមគ្រួសារ ក្នុងគ្រាកំពុងទទួលនូវទុក្ខដ៏សែនក្រៀមក្រំនេះ។
ក្នុងឱកាសនេះដែរ យើងខ្ញុំទាំងអស់គ្នាសូមលំឱនកាយគោរព និងសូមមេត្តាខន្តីអភ័យទោសពីសំណាក់ សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវកិត្តិយស និងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ នូវការខ្វះចន្លោះទាំងឡាយណាដែលអាចមានការកើតឡើងក្នុងការទទួលរៀបចំពិធីបុណ្យសពតាំងពីដើមរហូតដល់ចប់។
យើងខ្ញុំសូមថ្វាយប្រគេនពរ សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងគោរពជូនពរ សម្តេច ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូណ៌ កាយពលមាំមួន ប្រាជ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ព្រមទាំងសូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






