* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ៖ ការលើកស្ទួយពុទ្ធសាសនា ទាមទារឲ្យមានការចូលរួមចំណែក ពីវិស័យពាក់ព័ន្ធ

24-01-2026 11:10

(កែប)៖​ លោក សន ប៊ុនហួរ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានលេីកឡេីងថា ការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ទាមទារឲ្យមានការចូលរួមចំណែកពីវិស័យពាក់ព័ន្ធ និងពុទ្ធសាសនិក ជាពិសេសគឺព្រះសង្ឃផ្ទាល់ ដែលជាតួរអង្គប្រតិបត្តិនូវធម៌វិន័យ ពង្រឹងវិស័យសាសនាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោក សន ប៊ុនហួរ បានថ្លែងបែបនេះ ក្នុងឱកាសលោក និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចូលរួមជាគណៈអធិបតី ក្នុងពិធីបិទអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តកែប នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកែប ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណខេត្តទាំងពីរគណៈ ព្រះថេរានុត្ថេរៈ​ លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ អភិបាល​ក្រុង​ស្រុក​ មេឃុំ ចៅសង្កាត់ តាជី យាយជី សរុប ៣១៤ អង្គ/នាក់។

បើតាម មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ ការលើកស្ទួយវិស័យព្រះពុទ្ធសាសនា រួចចំណែកកសាងប្រទសកម្ពុជា ឲ្យក្លាយទៅជាសង្គមមួយដែលមានសន្តិភាព និងគ្មានអំពើហិង្សា។

លោកបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងថា រដ្ឋបាលខេត្តកែប បានយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បាននិងកំពុងមានភារកិច្ចរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រទេសជាតិ បណ្តុះបណ្តាលធនធានមនុស្ស អប់រំផ្នែកបញ្ញាស្មារតីចំណេះដឹង អប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងសង្គមជាតិទាំងមូល។

លោកអភិបាលខេត្ត បន្តថា​ រដ្ឋបាលខេត្តកែប និងបន្តខិតខំលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែមានឥទ្ធិពល កាន់តែជ្រៅក្នុងក្រអៅបេះដូងប្រជាជនខ្មែរគ្រប់ៗរូប និងស្ថិតស្ថេរគង់វង្សជាអមតៈ ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។

គួរជម្រាបថា អនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ បានដាក់ចេញនូវខ្លឹមសារសំខាន់ៗ ក្នុងគោលបំណង ចូលរួមចំណែកសម្រាលទុក្ខលំបាករបស់សង្គម ចែករំលែកលើការងារមនុស្សធម៌ ក្នុងការចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក វីរកងទ័ព និងវីរនគរបាលជាតិ ដែលមានស្មារតីលះបង់ខ្ពស់ក្នុងការការពារជាតិ ដែនអធិបតេយ្យភាព និងបូរណភាពទឹកដី​ ប្រជាជន និងព្រះមហាក្សត្រ៕