* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ត្រីកម្ពុជាពីក្រសួងផែនការ និងក្រសួងមហាផ្ទៃចំនួន ៤០រូប ត្រៀមទៅចូលរួមវគ្គសិក្សាសំខាន់ចំនួន២ នៅប្រទេសឥណ្ឌា

24-01-2026 11:53

(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានរៀបចំពិធីបញ្ជូនមន្ត្រីកម្ពុជា ពីក្រសួងផែនការ និងក្រសួងមហាផ្ទៃចំនួន ៤០រូប ទៅចូលវគ្គបណ្តុះបណ្តាលតាមតម្រូវការនៅប្រទេសឥណ្ឌា ដែលមន្ត្រីចំនួន ២០រូប មកពីក្រសួងមហាផ្ទៃ នឹងចូលរួមវគ្គសិក្សា «ការស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការធ្វើកោសល្យវិច្ច័យតាមអ៉ីនធឺណិត» ហើយមន្ត្រីចំនួន ២០រូប មកពីក្រសួងផែនការ នឹងចូលរួមវគ្គសិក្សា «ស្ថិតិថ្នាក់ក្រោមជាតិដោយប្រើប្រាស់ទិន្នន័យរដ្ឋបាល»។

គួរបញ្ជាក់ដែរថា មន្ត្រីចំនួន ២០រូប មកពីក្រសួងមហាផ្ទៃ នឹងចូលរួមវគ្គសិក្សា «ការស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការធ្វើកោសល្យវិច្ច័យតាមអ៉ីនធឺណិត» ចាប់ពីថ្ងៃទី ២៨ ខែមករា ដល់ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦។កម្មវិធីនេះមានគោលបំណងបំពាក់មន្ត្រីកម្ពុជានូវជំនាញសំខាន់ៗ ដើម្បីអាចរកឃើញ ស៊ើបអង្កេត និងទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៉ិនធឺណិត បានយ៉ាងមានប្រសិទ្ធភាព។

មន្ត្រីចំនួន ២០រូប មកពីក្រសួងផែនការ នឹងចូលរួមវគ្គសិក្សា «ស្ថិតិថ្នាក់ក្រោមជាតិដោយប្រើប្រាស់ទិន្នន័យរដ្ឋបាល» ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ការបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ដើម្បីបង្កើនសមត្ថភាពមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់ទិន្នន័យរដ្ឋបាលប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើតស្ថិតិថ្នាក់ក្រោមជាតិដែលអាចទុកចិត្តបាន ទាន់ពេលវេលា និងពាក់ព័ន្ធនឹងគោលនយោបាយ។

ពិធីរៀបចំបញ្ជូនមន្ត្រីកម្ពុជាចំនួន ៤០រូប ទៅចូលវគ្គបណ្តុះបណ្តាលតាមតម្រូវការនៅប្រទេសឥណ្ឌា បានធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឡើងនៅ India House ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ឆាយ ស៊ីណារិទ្ធ ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មានជាតិ និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះលោកទេសរដ្ឋមន្ត្រី ឆាយ ស៊ីណារិទ្ធ ក៏បានសម្តែងការដឹងគុណចំពោះរដ្ឋាភិបាលឥណ្ឌា ចំពោះការប្តេជ្ញាចិត្តក្នុងការពង្រឹងសមត្ថភាពបច្ចេកវិទ្យារបស់កម្ពុជា។

ស្របជាមួយនោះ លោក Vanlalvawna Bawitlung បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចែករំលែកចំណេះដឹង ក្នុងការពង្រឹងសមត្ថភាពមន្ត្រីរដ្ឋាភិបាលផងដែរ។

សូមបញ្ជាដែរថា នាថ្មីៗនេះគំនិតផ្តួចផ្តើមបណ្តុះបណ្តាលជាច្រើនដែលបានចូលរួមដោយមន្ត្រីមកពីក្រសួងនានានៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះក្រុមមន្ត្រីចំនួន ២០នាក់មកពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) បានបញ្ចប់វគ្គសិក្សាស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនខុសច្បាប់ នៅបណ្ឌិតសភាជាតិស្តីពីពន្ធគយ និងគ្រឿងញៀន Palasamudram ប្រទេសឥណ្ឌា ដោយជោគជ័យ។

លើសពីនេះ កន្លែងចំនួន ៤០ត្រូវបានបែងចែកដល់មន្ត្រីមកពីក្រសួងផ្សេងៗ ក្រោមការសម្របសម្រួលរបស់ក្រសួងមុខងារសាធារណៈ សម្រាប់វគ្គសិក្សាទូលំទូលាយស្តីពីអភិបាលកិច្ចល្អ និងគោលនយោបាយសាធារណៈ ដែលត្រូវបានបញ្ចប់រួចហើយ ខណៈដែលមន្ត្រីចំនួន ៤០នាក់ផ្សេងទៀតនៅតែកំពុងបណ្តុះបណ្តាលនៅប្រទេសឥណ្ឌា។ លើសពីនេះមន្ត្រីចំនួន ២០នាក់មកពីក្រសួងយុត្តិធម៌ កំពុងចូលរួមវគ្គសិក្សាមួយនៅបណ្ឌិតសភាយុត្តិធម៌ជាតិនៃប្រទេសឥណ្ឌា។

ស្ថានទូតឥណ្ឌារំពឹងថា មន្ត្រីទាំងអស់នឹងបញ្ចប់វគ្គសិក្សាទាំងនេះដោយជោគជ័យ ហើយស្វាគមន៍ត្រឡប់មកវិញជាមួយនឹងចំណេះដឹង និងជំនាញថ្មីៗ ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា៕