* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មហោស្រពសៀមរាបជាទីស្រឡាញ់ដ៏ធំ នៅខេត្តសៀមរាប នឹងជួយជំរុញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាបកាន់តែច្រើន

24-01-2026 12:23

(សៀមរាប)៖ សមាគម BGEA សហការជាមួយក្រុមជំនុំជាង៤០០ ក្នុងខេត្តចំនួន៥ទូទាំងតំបន់រួមមាន៖ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ កំពុងធំ និងសៀមរាប រៀបចំព្រឹត្តិការណ៍ «មហោស្រពសៀមរាបជាទីស្រឡាញ់» រយៈពេល០២យប់ ដោយចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២៦នេះ នៅព្រលានយន្តហោះខេត្តសៀមរាប (ចាស់) ដែលបើកឱ្យចូលរួមដោយសេរី។

មហោស្រពនេះដែរ ក៏មានការសម្តែងតន្ត្រីផ្ទាល់ពីសំណាក់សិល្បករក្នុងស្រុក និងសិល្បករអន្តរជាតិល្បីៗ ដែលធ្លាប់ឈ្នះពានរង្វាន់ ដូចជា៖ TAYA និងក្រុម The Afters ផងដែរ។

ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោកគ្រូគង្វាល ហ្វ្រែងឃ្លីន ហ្គ្រាហាំ​ ប្រធាន និងជានាយកប្រតិបត្តិ នៃសមាគមផ្សព្វផ្សាយដំណឹងល្អ ប៊ីលី ហ្រ្គាម (BGEA) បានលើកឡើងថា ខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ល្អមួយ ដែលមានភ្ញៀវទេសចរជាច្រើនចង់មកទស្សនា មានដូចជា៖ ប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមានរមណីយដ្ឋានប្រវត្តិសាស្រ្ត ព្រមទាំងតំបន់អេកូទេសចរជាច្រើនទៀត។

លោកបានបន្តថា៖ «នេះគឺជាគ្រាដ៏លំបាកវេទនាសម្រាប់ប្រជាពលរដ្ឋកម្ពុជា រាល់ទុក្ខវេទនាទាំងនេះ គឺពិតជាខ្លោចផ្សាណាស់។ លោកចង់រំលឹកដល់អ្នកទាំងអស់គ្នាថា យើងនៅមានក្ដីសង្ឃឹម»។ លោកមកទីនេះ គឺដើម្បីចែករំលែកសារដែលពោរពេញដោយក្ដីសង្ឃឹមនៃព្រះគម្ពីរ និងដើម្បីអធិស្ឋានសុំ «សន្តិភាព» ផងដែរ។

លោកគ្រូ លន់ សូភី អនុប្រធានគណៈកម្មការរៀបចំមហោស្រពសៀមរាបជាទីស្រឡាញ់ ខេត្តសៀមរាប បានឱ្យដឹងថា គោលបំណងនៃព្រឹត្តិការណ៍នេះ គឺលោកគ្រូគង្វាល ហ្វ្រែងឃ្លីន ហ្គ្រាហាំ នឹងនាំមកនូវរាជសារ ឫក៏បន្ទូលព្រះ អំពីក្តីសង្ឃឹមមកកាន់បងប្អូននៅក្នុងខេត្តសៀមរាប។

លោកគ្រូក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តសៀមរាប ដែលបានអនុញ្ញាតឱ្យយើងរៀបចំព្រឹត្តិការណ៍នេះឡើង ក៏ដូចជាអាជ្ញាធរអាកាសចរស៊ីវិល បានអនុញ្ញាតឱ្យនៅព្រលានយន្តហោះខេត្តសៀមរាប (ចាស់) សម្រាប់ប្រារព្ធនូវព្រឹត្តិការណ៍នេះ។

លោកបន្តថា សម្រាប់យើងជាគ្រឹសពុទ្ធបរិស័ទនេះជាពេលវេលាដ៏សមស្របមួយដែលបងប្អូនមឹងបានឮសូររាជសារនៃការលើកទឹកចិត្ត និងការផ្សះផ្សា ក៏ដូចជាសេចក្តីសង្ឃឹមនូវក្នុងស្ថានភាពដែលកំពុងជួបប្រទះនេះ។

លោកបន្ថែមថា ចំពោះបញ្ហាសុខសុវត្ថិភាពក្នុងដំណាក់កាល ដែលយើងគំពុងមានបញ្ហានូវតាមព្រំដែន គឺយើងមានការជឿជាក់លើរាជរដ្ឋាភិបាល នៅពេលដែលលោកបានអនុញ្ញាតឱ្យប្រារព្ធនូវពិធីនេះ លោកបានដឹងអំពីទំហំនៃសុវត្ថិភាពប៉ុណ្ណា ទើបលោកអនុញ្ញាតឱ្យប្រារព្ធនូវពិធីនេះឡើង។

លោកបញ្ជាក់ថា ព្រឹត្តិការណ៍នេះក៏ជាសារមួយទៅកាន់ភ្ញៀវទេសចរ ដែលមានគោលបំណងមកទស្សនាប្រាសាទនានា នៅក្នុងខេត្តសៀមរាប បើទោះបីជាប្រទេសកម្ពុជា មានបញ្ហាជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃក៏ដោយ ក៏ខេត្តសៀមរាបនៅតែជាគោលទេសចរណ៍ដ៏ទាក់ទាញ និងមានសុវត្ថិភាពផងដែរ។

សូមជម្រាបថា ក្រោយពីមានការផ្ទុះជម្លោះព្រំដែនកាលពីខែមិថុនា និងខែធ្នូ ក្រុមជំនុំនានាទូទាំងខេត្តសៀមរាប សហការជាមួយសមាគម BGEA ក៏បានរៀបចំកញ្ចប់ជំនួយដែលមានដូចជា៖ ភួយ មុង ស្បៀងអាហារ និងសម្ភារៈមួយចំនួនទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកផងដែរ៕