រដ្ឋមន្រ្តីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ អនុប្រធានចលនាសហគ្រាសបារាំង MEDEF International និងតំណាងក្រុមហ៊ុនបារំាងធំៗចំនួន៦ នៅទីក្រុងប៉ារីស
24-01-2026 14:37
(ប៉ារីស)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស បានទទួលជួបពិភាក្សាការងារ ជាមួយលោក François Corbin អនុប្រធានសមាគមធុរកិច្ច MEDEF International និងតំណាងក្រុមហ៊ុនបារំាងធំៗចំនួន៦ ដើម្បីបង្ហាញពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា។
នាឱកាសនោះ តំណាងក្រមហ៊ុនបារាំង បានជម្រាបជូនអំពីចក្ខុវិស័យរបស់ក្រុមហ៊ុនខ្លួន ក្នុងការពង្រីកប្រតិបត្តិការពាណិជ្ជកម្មនៅកម្ពុជា និងបង្ហាញពីបំណងស្វែងយល់បន្ថែម អំពីបច្ចុប្បន្នភាពនៃច្បាប់និងបទប្បញ្ញត្តិពាណិជ្ជកម្ម ព្រមទាំងបានកត់សម្គាល់អំពីភាពរីកចម្រើន គួរជាមោទនៈរបស់កម្ពុជា។
ជាកិច្ចឆ្លើយតប លោកស្រីរដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍគ្រប់វិស័យ និងបង្ហាញអំពីភាពរួចរាល់របស់ក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម៕











