អគ្គនាយកធនាគារ ARDB ចុះពិនិត្យអាជីវកម្ម ដាំដំណាំបន្លែ កាហ្វេ ប៊័រ ម្រេច​ និង​ទុរេន នៅឃុំអូសោម ស្រុកវាលវែង

24-01-2026 14:55

(ពោធិ៍សាត់​)៖​ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅថ្ងៃទៅ២៤ ខែមករា ឆ្នាំ២០២៦ បានចុះពិនិត្យអាជីវកម្ម ដាំដំណាំបន្លែ កាហ្វេ អាវ៉ូកាចេរ​ (ប៊័រ) ម្រេច​ និង​ទុរេន នៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បច្ចុប្បន្ន ធនាគារ ARDB នៅតែបន្តគាំទ្រផ្នែកឥណទាន គាំទ្រដល់ការពង្រីកការដាំដុះបន្លែ ផ្លែឈើ ជាពិសេសការប្រមូលទិញ សម្រាប់បម្រើការកែច្នៃ ជាផលិតផលកសិកម្មប្រើប្រាស់ក្នុងស្រុក និងសម្រាប់ការនាំចេញ៕