លោកស្រី ញឹមខេមរា រូហ្សា ត្រូវបានតែងតាំងជាអគ្គនាយក នៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម (SMEs) នៃក្រសួងឧស្សាហកម្ម

24-01-2026 15:30

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងមុខតំណែងលោកស្រី ញឹមខេមរា រូហ្សា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម (SMEs) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំនួសលោក ពៅ វណ្ណដា ដែលត្រូវបានផ្លាស់ប្តូរទៅកាន់តួនាទីថ្មី ជាទីប្រឹក្សាក្រសួង មានឋានៈស្មើអនុរដ្ឋលេខាធិការ។

លោកស្រី ញឹមខេមរា រូហ្សា ដែលរៀនចប់នៅក្រៅប្រទេស ជាកូនស្រីបង្កើតរបស់លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖