* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ហ៊ុន ម៉ានី អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់ថ្មី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង

24-01-2026 16:24

(ព្រៃវែង)៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយ លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការថ្មី ស.ស.យ.ក. ខេត្តព្រៃវែង។

អញ្ជើញមានវត្តមាននាពិធីរួមមាន លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង លោក លោកស្រី សមាជិកអចិន្តៃ្រយ៍នៃគណៈកម្មាធិការកណ្តាល និងមន្រ្តីរាជការ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តប្រមាណ៥០០នាក់ នៅបរិវេណខាងមុខ នៃទីតាំងអគារស្នាក់ការថ្មី ស.ស.យ.ក. ស្ថិតក្នុងទីរួមខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្តើម លោក ខៀវ ភារិទ្ធ ប្រធានស.ស.យ.ក. ខេត្តព្រៃវែង បានធ្វើរបាយការណ៍ស្ដីពីសកម្មភាព និងបង្ហាញពីសមិទ្ធផលការងារ ដែលស.ស.យ.ក. ខេត្តព្រៃវែងតែងតែចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពយុវជន ការចូលរួមជាមួយសកម្មភាពសង្គមនានា រួមទាំងចូលរួមលើកកម្ពស់សុខដុមនីយកម្មសង្គម ដោយចូលរួមយ៉ាងក្លៀវក្លា ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ និងចូលរួមរៃអង្គាសជាថវិកា និងសម្ភារៈនានា ដើម្បីជួយដល់វីរកងទ័ពជួរមុខអំឡុងពេលដែលប្រទេសជាតិប្រឈមនឹងការឈ្លានពាន។ ទន្ទឹមនេះ លោកក៏បានរាយការណ៍សង្ខេបពីការសាងសង់អគារស្នាក់ការថ្មីផងដែរ។

នាឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈអធិបតី រួមទាំងសមាជិក សមាជិកាដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ស.ស.យ.ក. ខេត្តព្រៃវែង។

លោកបានបន្ថែមថា ស.ស.យ.ក. ខេត្តព្រៃវែង សូមប្តេជ្ញាចិត្តបន្តធ្វើសកម្មភាពឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីឆ្លើយតបនឹងបេសសកកម្ម និងទស្សនវិស័យវែងឆ្ងាយរបស់ស.ស.យ.ក. និងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបណ្តុះបណ្តាលយុវជនឲ្យក្លាយជាសសរទ្រូង និងជាឆ្អឹងខ្នងនៃប្រទេសជាតិ៕