* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មេបញ្ជាការនាវាចម្បាំងអាមេរិក ចូលជួបមេបញ្ជាការមូលដ្ឋានសមុទ្ររាម

24-01-2026 16:36

(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ លោកវរនាវីទោ Andrew J. Recame មេបញ្ជាការនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក USS CINCINNATI បានចូលជួបសម្តែងការគួរសម និងពិភាក្សាលើកិច្ចការមួយចំនួនជាមួយ​លោកឧត្តម​នា​វី​ទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម។ ជំនួបបានធ្វើឡើងបន្ទាប់ពីនាវាចម្បាំង​របស់​អាមេរិក បានចូលចតនៅមូលដ្ឋានសមុទ្ររាមកាលពីព្រឹកមិញនេះ។

មេបញ្ជាការនាវាចម្បាំងអាមេរិក USS CINCINNATI លោកវរនាវីទោ Andrew Recame មានដើមកំណើតនៅ Clinton រដ្ឋញូវចេស៊ី បានបញ្ចប់ការសិក្សាពី​សាកល​វិទ្យាល័យរដ្ឋ Pennsylvania ជាមួយបរិញ្ញាតបត្រវិទ្យាសាស្ត្រវិស្វកម្មឧស្សាហកម្ម និងបានចូលបម្រើការងារតាមរយៈកម្មវិធីហ្វឹកហ្វឺននាយនាវិកបម្រុង Naval Reserve Officers Training Corps (NROTC) ក្នុងឆ្នាំ២០០៧។

លោកវរនាវីទោ Andrew Recame បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលធុរកិច្ច ពីសាកលវិទ្យាល័យរដ្ឋ North Carolina និងបរិញ្ញាតបត្រជាន់ខ្ពស់ផ្នែកការពារជាតិ និងសិក្សាយុទ្ធសាស្ត្រពីមហាវិទ្យាល័យសង្គ្រាមកងទ័ពជើងទឹក សហរដ្ឋអាមេរិក។

ក្នុងបេសកកម្មសមុទ្រដំបូងរបស់គាត់ លោកវរនាវីទោ Recame បានបម្រើការជាជំនួយ​ការផ្នែកអគ្គិសនី និងជានាយនាវិកក្រុម VBSS នៅលើនាវា USS HALSEY (DDC 97) និងជានាយនាវិកអាវុធ នៅកងអនុសេនាធំសន្តិសុខដែនសមុទ្រទី៥ (MSRON 5) ដោយបានចេញបេសកកម្មបីដងទៅកាន់បញ្ជាការដ្ឋានកណ្តាល និងបញ្ជាការដ្ឋាន​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

ក្នុងនាមជាមេបញ្ជាការ លោកវរនាវីទោ បានបម្រើការជានាយនាវិកប្រតិបត្តិនៅលើនាវា USS DONALD COOK (DDC 75) និងជាមេបញ្ជាការកងនាវាចរលេខ៦៥ ដែលជា​ផ្នែកមួយ នៃកងកម្លាំងទ័ពជើងទឹកបញ្ចូនជួរមុខនៅអឺរ៉ុប។ ថ្មីៗនេះ លោកបានបម្រើការជា​មេ​បញ្ជាការប្រតិបត្តិ នៃនាវា USS OAKLAND (LCS 24) COLD ជាកន្លែងដែល​លោក​ ​បានចេញបេសកកម្មពីរដង ទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងលិច ដោយធ្វើប្រតិ​បត្តិ​ការជាច្រើន សមយុទ្ធពហុជាតិ និងអមដំណើរការពារនាវាគ្មានមនុស្សបើក។

នៅលើគោកវិញ លោកវរនាវីទោ Recame បានទទួលភារកិច្ចជាគ្រូហ្វឹកហ្វឺន​វិទ្យា​សាស្ត្រ​កងទ័ពជើងទឹក នៅរដ្ឋ North Carolina NROTC និងជាគ្រូហ្វឹកហ្វឺន​ផ្នែកសង្គ្រាម​លម្ហ​សមុទ្រ នៅសាលាបញ្ហាការសង្គ្រាមលម្ហសមុទ្រ នៅ Newport រដ្ឋ Rhode Island។

លោកវរនាវីទោ Recame ត្រូវបានតែងតាំងជាមេបញ្ជាការនាវា USS CINCINNATI (LCS 20) នៅក្នុងខែកក្កដា ឆ្នាំ២០២៤។ លោកទទួលបានគ្រឿងឥស្សរិយយសជាច្រើន​មានដូចជាមេដាយសរសើរកងទ័ពជើងទឹកចំនួន៦, មេដាយសមិទ្ធិផលកងទ័ពជើងទឹក និងមេដាយអង្គភាព យុទ្ធនាការ និងសេវាជាច្រើនទៀត៕