* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សង្គមស៊ីវិលកម្ពុជា-ចិន ចែករំលែកអំណរឆ្នាំថ្មីចិនជាមួយជនមានពិការភាព

24-01-2026 19:04

(សៀមរាប)៖ រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមរយៈកិច្ចសម្របសម្រួលពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិន Sany បានរៀបចំកម្មវិធីទទួលអំណរឆ្នាំថ្មី ប្រពៃណីជនជាតិចិនជាមួយក្រុមជនដែលមានពិការភាពដោយសារគ្រាប់មីន។ លោក យុន ប៊ុនថង តំណាងឱ្យជនពិការទាំង១០រូបដែលទទួលបានអំណោយជាគ្រឿងឧបភោគ-បរិភោគ និងការគាំទ្រនានាពីមូលនិធិចិន Sany បានជម្រាបថា អំណោយទាំងនេះបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាពដោយសារគ្រាប់មីន ហើយអំណោយដែលមានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃពិតជាឆ្លើយតបនឹងតម្រូវការ ចាំបាច់នានា។

លោកក៏បានបន្ថែមថា តាមរយៈកិច្ចគាំទ្រពីលោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី និងក្រោមកិច្ចសម្របសម្រួលពីលោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី សង្គមស៊ីវិលកម្ពុជា និងសង្គមស៊ីវិលចិនជាច្រើនតែងបានរួមចំណែកជាមួយរដ្ឋបាលស្រុកបន្ទាយស្រីក្នុងការជួយសម្រួលជីវភាពរស់នៅរបស់ជនមានពិការភាព។ លោកស្រី Song Ximei ប្រធាននាយកដ្ឋានសង្គ្រោះគ្រោះមហន្តរាយ នៃមូលនិធិចិនសប្បុរសធម៌ Sany បានរំលេចថាសកម្មភាពមនុស្សធម៌នេះជាផ្នែកមួយនៃកិច្ចខិតខំបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រជាជននិងប្រជាជនកម្ពុជា–ចិន ដោយឆ្លុះបញ្ចាំងពីស្មារតីមិត្តភាព ការយោគយល់ និងការរួមចំណែកចែករំលែកសេចក្តីស្រឡាញ់ក្នុងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

លោកស្រីបានបន្ថែមថា មូលនិធិចិន Sany តែងបានសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលមានពិការភាព តាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងមូលនិធិចិន Peaceland ក្នុងការគាំទ្រផ្នែកសង្គមនិងការអភិវឌ្ឍសហគមន៍នៅជនបទរបស់ប្រទេសកម្ពុជា។ លោក Liu Wenzhi តំណាងមូលនិធិចិន Peaceland បានកត់សម្គាល់ថា អំណោយនេះ មិនត្រឹមតែជាការជួយសម្រាលបន្ទុកជូនដល់ជនមានពិការភាពដោយសារគ្រាប់មីនប៉ុណ្ណោះទេ ថែមទាំងជាការរួមចំណែកគាំទ្រដល់បេសកកម្មបោសសម្អាតមីននៅកម្ពុជារបស់មណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលជាកិច្ចការសំខាន់ក្នុងការស្តារសុវត្ថិភាព និងបង្កើនឱកាសអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជានៅតំបន់ជនបទ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានទទួលស្គាល់ថា អំណោយនាថ្ងៃនេះពិតជាបានចូលរួមលើកទឹកចិត្តផ្ទាល់ដល់គ្រួសារដែលរងគ្រោះពីសំណល់សង្គ្រាម ហើយកម្មវិធីផ្តល់ អំណោយនេះក៏បានរួមចំណែកចែករំលែកភាពកក់ក្តៅពីមិត្តចិនសម្រាប់ការត្រៀមទទួលអំណរឆ្នាំថ្មីប្រពៃណីជនជាតិចិន ហើយសកម្មភាពរបស់សង្គមស៊ីវិលចិនដែលមានមូលនិធិ Sany និងមូលនិធិ Peacelandជាគំរូភាពបានបង្ហាញពីការយកចិត្តទុកដាក់របស់សង្គមស៊ីវិលចិនចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្រុមងាយរងគ្រោះដោយសារគ្រាប់មីន៕

វិទ្យុមិត្តភាពកម្ពុជាចិន