កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៤ ខែមករា៖ បង្ក្រាប១៨ករណី ឃាត់ខ្លួន៤៣នាក់
24-01-2026 19:44
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៨ករណី ឃាត់ខ្លួនជនសង្ស័យ៤៣នាក់។
* ករណីដឹកជញ្ជូនរក្សាទុក១១ករណី ឃាត់ខ្លួន២៤នាក់
* ករណីប្រេីប្រាស់៣ករណី ឃាត់ខ្លួន៩នាក់
* ករណីជួញដូរ៤ករណី ឃាត់ខ្លួន៩នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៩២ករណី ឃាត់ខ្លួន៧៩៣នាក់ (ស្រី៦៤នាក់)៕




