* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វត្តប្រាសាទគោកបេង ក្រុងព្រះវិហារ រៀបចំពិធីបុណ្យរាប់បាតព្រះសង្ឃចំនួន២០៩អង្គ និងពិធីបុណ្យ ទក្ខិណានុប្បទានឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព

24-01-2026 22:20

(ព្រះវិហារ)៖ លោកស្រី សុខា គងពិសី គីមរិទ្ធី ភរិយាលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យរាប់បាតព្រះសង្ឃចំនួន ២០៩អង្គ និងពិធីបុណ្យ ទក្ខិណានុប្បទាន ដោយនាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃ នៅវត្តប្រាសាទគោកបេង ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ពិធីបុណ្យនេះត្រូវបានរៀបចំឡើងក្នុងបំណងឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពីសទ្ធាជ្រះថ្លា និងចិត្តសប្បុរសធម៌ ជូនចំពោះដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសន្តិភាពនៃជាតិមាតុភូមិកម្ពុជា។

ក្នុងឱកាសនោះ លោកស្រី សុខា គងពិសី គីមរិទ្ធី បានសម្តែងនូវការគោរពរំលឹក និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរភាព និងការលះបង់ដ៏ឧត្តុង្គឧត្តមរបស់វីរកងទ័ព ដែលបានបូជាជីវិត ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា។

ជាមួយគ្នានេះផងដែរ ព្រះសីមាវិជិត ឡុង សុមុនី ព្រះមេគណខេត្តព្រះវិហារ និងជាព្រះគ្រូចៅអធិការវត្តគោកបេង បានមានសង្ឃដីកា បញ្ជាក់ថា៖ពិធីបុណ្យរាប់បាត និងទក្ខិណានុប្បទាននេះ គឺធ្វើឡើងដើម្បីជួយទំនុកបម្រុងបច្ច័យបួនដល់ព្រះសង្ឃផង និងដើរក្សាប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងជាការបណ្តុះស្មារតីគុណធម៌ ការដឹងគុណ និងការគោរពរំលឹកចំពោះអ្នកបានលះបង់អាយុជីវិត ដើម្បីបម្រើប្រទេសជាតិ។

ព្រះមេគណខេត្តព្រះវិហារ បានមានសង្ឃដីកាបន្ថែមទៀតថា៖កុសលផលបុណ្យដែលកើតចេញពីសទ្ធាជ្រះថ្លានេះ សូមឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពទាំងអស់ ឲ្យបានទៅកាន់សុគតិភព និងជាអំណោយធម៌ដ៏ប្រសើរ សម្រាប់បណ្តុះសុខសន្តិភាព សាមគ្គីភាព និងការរីកចម្រើនយូរអង្វែងរបស់ប្រទេសជាតិយើង។

ពិធីបុណ្យនេះបានប្រព្រឹត្តទៅពោរពេញដោយសទ្ធាជ្រះថ្លា ដោយមានការចូលរួមពីព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ និងពុទ្ធបរិស័ទជាច្រើនរូប ដែលបានរួមចំណែកធ្វើបុណ្យកុសល និងឧទ្ទិសផលបុណ្យជូនដល់វីរកងទ័ពដែលបានបាត់បង់ជីវិត ដើម្បីជាតិ និងប្រជាជន៕