* មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ៖ កម្ពុជា ប្តេជ្ញាចិត្តមុតមាំណាស់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
* កម្ពុជា-វៀតណាម វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តំណាង UNODC: ការឆបោកតាមអនឡាញ បង្កការខាតបង់ ១១៤ពាន់លានដុល្លារ ក្នុង១ឆ្នាំនៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់
* អភិសន្តិបណ្ឌិត ស សុខា រំលេចមូលហេតុចម្បង៤ នាំឱ្យពិភពលោកមានកំណើន Online Scams និងប្រកាសគម្រោងបង្កើត មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា!
* លោក ត្រាំ គំរាមកម្ទេចអ៉ីរ៉ង់ ក្នុងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិ
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត ៣០០នាក់ ចូលរួមយកព័ត៌មានសន្និសីទអន្តរជាតិ ICCOS-2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយបញ្ជាក់ជំហរឱ្យបានច្បាស់ថា កម្ពុជានឹងមិនក្លាយជាទីសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ! ឧក្រិដ្ឋកម្មឆ្លងដែននេះ គឺជាបាតុភូតថ្មីៗក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលមានលក្ខណៈប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់យើង។ កម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនបំផ្លាញវឌ្ឍនភាពរបស់ប្រទេសយើង និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង១៧លាននាក់នោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនគួរត្រូវបានប្រទេសណាមួយប្រើជាអាវុធប្រឆាំងនឹងប្រទេសមួយផ្សេងទៀតឡើយ។ គោលបំណងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏មិនគួរត្រូវបានប្រទេសណាមួយប្រើជាលេសដើម្បីប្រើកម្លាំងវាយប្រហារ ឬកាន់កាប់ទឹកដីអធិបតេយ្យរបស់ប្រទេសមួយផ្សេងទៀត ដែលជាការរំលោភបំពានយ៉ាងច្បាស់លាស់លើគោលការណ៍ច្បាប់អន្តរជាតិ។ បាតុភូតនេះបានកើតឡើងជាអកុសលមកលើប្រទេសកម្ពុជាក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។
* ចំពោះមាគ៌ាអនាគត សម្តេចសូមស្នើ៥ចំណុចសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ៖ ការចែករំលែកព័ត៌មានស៊ើបការណ៍ក្នុងពេលជាក់ស្តែង ការស៊ើបអង្កេតហិរញ្ញវត្ថុកម្រិតខ្ពស់ ភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំងនៃក្របខណ្ឌច្បាប់ និងប្រតិបត្តិការ ភាពជាដៃគូសាធារណៈ-ឯកជន និងការការពារជនរងគ្រោះ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បទពិសោធន៍ជួរមុខដ៏ខ្លាំងក្លារបស់យើងក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ បានផ្តល់មេរៀនដ៏សំខាន់ដែល ឥឡូវនេះបានកំណត់ក្របខណ្ឌយុទ្ធសាស្ត្ររបស់យើង និងអាចផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់ដៃគូរបស់យើង
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្តើមនៅកម្ពុជាទេ។ ហើយវាក៏មិនត្រូវបានកំណត់ត្រឹមតែកម្ពុជាដែរ។ ការប៉ះពាល់ដំបូងរបស់កម្ពុជាត្រូវបានផ្សារភ្ជាប់ទៅនឹងការរីកលូតលាស់នៃការលេងល្បែងអនឡាញ និងអាជីវកម្មដែលទាក់ទងនឹងកាស៊ីណូ។ លើសពីនេះ បណ្តាញឧក្រិដ្ឋកម្មបានបន្តវិវឌ្ឍ និងសម្របខ្លួនយ៉ាងឆាប់រហ័សឆ្លងកាត់ព្រំដែន។ បណ្តាញឧក្រិដ្ឋជនឆ្លងដែនបានកេងប្រវ័ញ្ចអចលនទ្រព្យ ចន្លោះប្រហោងនៃបទប្បញ្ញត្តិ និងបណ្តាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការឆបោកឆ្លងដែន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ និងលោក ស៊ី ជីនពីង ចង់បានអ្វីពីកិច្ចប្រជុំកំពូលនៅវ៉ាស៊ីនតោន?
* Fresh Exclusive: ជម្លោះដូណាល់ ត្រាំ–សារព័ត៌មាន ក្តៅគគុកមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ៖ ហេតុអ្វីសេតវិមាន ហាមស្ថាប័នព័ត៌មានមួយចំនួន ខណៈបង្កើត «Trump TV» របស់ខ្លួន?
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរ ស្រុកលើកដែក និងស្រុកកៀនស្វាយ ខេត្តកណ្តាល

25-01-2026 10:03

(កណ្តាល)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយ លោក ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលដាច់ដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំ ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកលើកដែក និងស្រុកកៀនស្វាយ ខេត្តកណ្តាល សរុបចំនួន២២៣នាក់។

លោក ម៉ម ប៊ុននាង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋានដោយក្តីនឹករលឹកបំផុត និងបានជម្រាបជូនអំពីគោលបំណងនៃពិធីសំណេះសំណាលនាពេលនេះ គឺដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ គោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ដោយផ្សារភ្ជាប់ និងរួមប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយថ្នាក់ដឹកនាំក្រុង ស្រុក ជាពិសេសអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងពិភាក្សាឈ្វេងយល់អំពីបញ្ហាប្រឈម សំណូមពរ និងវឌ្ឍនភាពនៅក្នុងមូលដ្ឋាន។
ដោយភ្ជាប់នឹងគោលនយោបាលភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឯកឧត្តមប្រធានក្រុម បានជម្រាបជូនអង្គពិធីសំណេះសំណាលអំពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយជំរុញឱ្យអាជ្ញាធរស្រុក ឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវរួមសហាការគ្នា ធ្វើយ៉ាងណាក្តាប់ឱ្យជាប់ចំពោះមនុស្សចំណូលថ្មី ជាពិសេសជនជាតិបរទេស ដែលមកស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន ស្របពេលដែលអាជ្ញាធរទូទាំងប្រទេសបានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅបង្រ្កាបមុខសញ្ញាក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដល់ឬសគល់ និងបានទាន់ពេលវេលា។

លោក បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានគិតគូរ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបទល្មើសឆបោកតាមអនឡាញ ដោយអនុវត្តវិធានការច្បាស់លាស់ និងតឹងរឹងក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់សកម្មភាពខុសច្បាប់ទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់។

ក្នុងឱកាសនោះ លោកស្រី សួស សារ៉ាម សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានផ្សព្វផ្សាយអំពីសមិទ្ធផលក្នុងឆ្នាំ២០២៥ ដែលព្រឹទ្ធសភាសម្រេចបាន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដូចជាសេចក្តីស្នើច្បាប់ និងសេចក្តីព្រាងច្បាប់ដែលព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់បានចំនួន ៤៤ច្បាប់។

ទន្ទឹមនឹងនេះ លោកស្រី សមាជិកាក្រុម បានជម្រាបបន្ថែមថា គណៈកម្មការជំនាញនានានៃព្រឹទ្ធសភា បានបំពេញបេសកកម្មតាមដានការអនុវត្តច្បាប់ តាមរយៈការជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនានា នៅរាជធានី និងតាមបណ្តាខេត្តនានាបានចំនួន ៤៥លើក និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ និងក្រុមសមាជិកាព្រឹទ្ធសភា បានជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិភាក្សាការងារបានចំនួន ៦១លើក ដើម្បីរួមប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត និងចូលរួមដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានានៅតាមមូលដ្ឋានរបស់ខ្លួន។

ជាកិច្ចបន្ត លោកប្រធានក្រុម បានជម្រាបជូនជំវិញបញ្ហានៃការរំលោភបំពាន យ៉ាងគឃ្លើនរបស់យោធាថៃ មកលើបូរណភាពទឺកដីកម្ពុជា ក្រោយពីកិច្ចព្រមព្រៀងឈប់បាញ់បានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តតវ៉ាយ៉ាងខ្លាំងក្លា និងដាក់ពាក្យបណ្តឹងនានាទៅអន្តរជាតិ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងទៅអង្គការសហប្រជាជាតិ (UN) ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា។

លោក បានបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ, គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី។ កម្ពុជាតែងតែឈរលើយន្តការការទូតដ៏ម៉ឺងម៉ាត់បំផុត និងផ្អែកលើច្បាប់អន្តរជាតិ ដែលជាយន្តការការទូតតាមបែបសន្តិសហវិជ្ជមាន ដើម្បីរួមរស់ជាមួយប្រទេសជិតខាង និងបណ្តាប្រទេសទាំងអស់នៅលើពិភពលោក។

បន្ទាប់ពីបានពិភាក្សាគ្នារួចមក លោក ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះ លោក បានលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរទាំងអស់បន្តពង្រឹងសមត្ថភាពជាប្រចាំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសូមអំពាវនាវដល់អង្គពិធីទាំងមូល និងប្រជាពលរដ្ឋគ្រប់រូបបន្តសាមគ្គីភាពគ្នា ដើម្បីក្លាយជាកម្លាំងស្មារតីសាមគ្គីជាតិជាធ្នុងមួយ គាំទ្រដល់វីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូប ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ជាពិសេស សូមអំពាវនាវឱ្យកម្លាំងមហាសាមគ្គីភាពនេះ បន្តគាំទ្ររាជរដ្ឋាភិបាល ដែលកំពុងប្រយុទ្ធតាមរយៈការទូតប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា។ សាមគ្គីរស់! សាមគ្គីឈ្នះ!

ក្នុងឱកាសនេះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានអំណោយ១កញ្ចប់របស់អង្គការមូលនិធីសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរេ និងថវិកាមួយចំនួន ដោយចំណាយថវិកាសរុបទាំងអស់ចំនួន ១៤,៥០០,០០០រៀល៕