* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សប្តាហ៍នេះ មន្ទីរពេទ្យចំនួន៤ មណ្ឌលសុខភាពចំនួន១៦ ប៉ុស្តិ៍សុខភាពចំនួន២ និងសាលារៀនចំនួន២១ នៅរាជធានីភ្នំពេញ បានធ្វើជំរឿនរួចរាល់

25-01-2026 10:55

(ភ្នំពេញ)៖ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅរាជធានីភ្នំពេញ បានបញ្ចប់ការចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីរាជការក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងទៀត ដែលកំពុងបំពេញការងារជាក់ស្តែង នៅតាមរចនាសម្ព័ន្ធអង្គភាពសុខាភិបាលមូលដ្ឋានក្រោមសមត្ថកិច្ចការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ ព្រែកព្នៅ មេគង្គ និងគ្រឹះស្ថានសិក្សាសាធារណៈស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលខណ្ឌ៧មករា និងសែនសុខ។

ចាប់ពីថ្ងៃទី២១​ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ គណៈកម្មការជំរឿន បានចុះជំរឿនមន្ត្រីជាក់ស្តែង នៅតាមមន្ទីរពេទ្យចំនួន៤, មណ្ឌលសុខភាពចំនួន១៦ និងប៉ុស្តិ៍សុខភាពចំនួន២ នៃរចនាសម្ព័ន្ធអង្គភាពសុខាភិបាលមូលដ្ឋាន ក្រោមសមត្ថកិច្ចការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៣ ព្រមទាំងវិទ្យាល័យចំនួន៥, សាលាបឋមសិក្សាចំនួន១២, មត្តេយ្យសិក្សាចំនួន២ និងសាលាឧបសម្ព័ន្ធចំនួន២ ដែលស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលខណ្ឌទាំង២។

នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ខាងមុខនេះ គណៈកម្មការជំរឿន នឹងបន្តចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររដ្ឋបាលខណ្ឌចំការមន កំបូល និងទួលគោក ព្រមទាំងអង្គភាពសុខាភិបាលមូលដ្ឋាន ក្រោមសមត្ថកិច្ចការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខ និងដង្កោ៕