* លោក សារិន វណ្ណា៖ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាបុរី ដីឡូត៍ ក្ស័យធនបានចំនួន ៤៨គម្រោងស្មើនឹងប្រជាជនជាង ១ម៉ឺនគ្រួសារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ «ការចុះមូលដ្ឋានគឺដើម្បីស្គាល់ស្រុកទេស ហើយថ្លឹងថ្លែងសមិទ្ធផលសង្គមជាតិ និងពិនិត្យជីវភាពប្រជាពលរដ្ឋរបស់យើង» (Video inside)

25-01-2026 11:13

(ព្រះសីហនុ)៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានថ្លែងថា ការចុះមូលដ្ឋានគឺដើម្បីស្គាល់ស្រុកទេស ហើយថ្លឹងថ្លែងសមិទ្ធផលសង្គមជាតិ និងពិនិត្យជីវភាពរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋរបស់យើង។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ។

ចំពោះមុខអង្គពិធី លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកពីសាវតានៃប្រព័ន្ធចុះមូលដ្ឋានរបស់កម្ពុជា ដែលកើតឡើងក្រោយឆ្នាំ១៩៧៩។ គ្រានោះ កម្ពុជា បានចាប់ផ្ដើមមានប្រព័ន្ធចុះមូលដ្ឋាន ដោយបានចាត់មន្ត្រីជាន់ខ្ពស់២រូប ទៅប្រទេសម៉ាឡេស៊ី ដើម្បីសិក្សាពីប្រព័ន្ធចុះមូលដ្ឋានរបស់គេ កាលពីឆ្នាំ១៩៩១។

លោក បានបន្តថា ចាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ន យើងមានប្រព័ន្ធចុះមូលដ្ឋានច្បាស់លាស់ តែមានលក្ខណៈពិសេសបន្ដិច​ គឺការចុះមូលដ្ឋានដើម្បីមកសិក្សារៀនសូត្រ ក្នុងគោលដៅស្វែងយល់បន្ថែមពីបរិបថប្រទេសរបស់យើង។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងដូច្នេះថា៖ «ខ្ញុំបានណែនាំមន្ត្រីរបស់យើងថា ការចុះមូលដ្ឋានមិនមែនទៅប្រជុំទេ ហើយចុះមូលដ្ឋានក៏ត្រូវថ្លឹងពីសមិទ្ធផលរួមរបស់សង្គមជាតិ និងសមិទ្ធផលដែលទាក់ទងនឹងក្រពះរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងជាក់ស្ដែង។ អ៊ីចឹងយើងត្រូវមានយុទ្ធសាស្ត្ររបស់យើង ក្នុងការចុះមូលដ្ឋាន ហើយបើយើងមិនចុះមូលដ្ឋានទេ គឺមិនស្គាល់ស្រុកទេសរបស់យើងឡើយ»។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការចុះមូលដ្ឋាន ការដែលបានទៅឃើញផ្ទាល់ ជួបផ្ទាល់ ដឹងផ្ទាល់ ស្វែងយល់ពីបញ្ហាដែលប្រជាពលរដ្ឋបានជួបប្រទះ ទើបយើងអាចរកនូវដំណោះស្រាយរួមមួយសម្រាប់ពួកគាត់៕