* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អភិបាលខេត្តតាកែវ នាំយកអំណោយ «មូលនិធិបេះដូងមហាគ្រួសារខ្មែរ» ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅខេត្តព្រះវិហារ

25-01-2026 12:53

(ព្រះវិហារ)៖ ក្នុងស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ជាច្រើន ជូនដល់កងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះ លោក វ៉ី សំណាង បានមានប្រសាសន៍ថា ការចុះនាពេលនេះ គឺក្នុងគោលបំណងពាំនាំនូវការសួរសុខទុក្ខ និងទឹកចិត្តស្រឡាញ់ចេញពី «បេះដូងអ្នកខេត្តតាកែវ» តាមរយៈ មូលនិធិបេះដូងមហាគ្រួសារខ្មែរ ដើម្បីជួយសម្រួលដល់ការលំបាកប្រចាំថ្ងៃរបស់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិយ៉ាងស្វាហាប់។

លោក វ៉ី សំណាង បន្តថា «ក្នុងនាមប្រជាពលរដ្ឋខ្មែរ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចតេជោធិបតី មានលោកទាំងពីរបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីក្នុងការការពារបូរណៈភាពទឹកដីពីចោរសៀមឈ្លានពាន»

លោកបន្ថែមថា សូមគោរពដឹងគុណចំពោះវីរៈកងទ័ព កងនគរបាលទាំងអស់ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិមាតុភូមិរបស់យើងផងដែរ៕