អ្នកជំនាញអារ្យធម៌ខ្មែរ៖ ទីក្រុងបាងកក កំពុងបង្ហាញអំពីមោទនភាពជាតិដ៏ឃោរឃៅរបបណាស៊ីសនិយម-Nazism
25-01-2026 16:45
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ក្នុងទង្វើបទឧក្រិដ្ឋសង្រ្គាមឈ្លានពានថៃមកលើកម្ពុជាទាំងកំរោលព្រៃផ្សៃ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានក្នុងសង្រ្គាម៥ថ្ងៃនិងវដ្ដសង្រ្គាម២១ថ្ងៃ និងទង្វើរបស់អ្នកនយោបាយទីក្រុងបាងកក ដែលកំពុងប្រជែងគ្នាឃោសនារកសម្លេងឆ្នោតដោយដាក់ចេញគោលនយោបាយក្រោមទង់មហិច្ឆតាឈ្លានពានយ៉ាង
ឃោរឃៅមកលើកម្ពុជា ដោយប្រើវោហាសាស្រ្ដសម្ញែងឫកចង់វ៉ៃកំទេចកម្ពុជាឲ្យរាបដល់ដី និងការប្រមាថអាយុជីវិតមកលើមេដឹកនាំខ្មែរដើម្បីបង្ហាញអំពីមោទនភាពជាតិខ្លួនឲ្យសម្បើមអស្ចារ្យនោះគឺទីក្រុងបាងកក កំពុងបង្ហាញអំពីមោទនភាពជាតិដ៏ឃោរឃៅរបបណាស៊ីសនិយម- Nazism។
យើងអាចសួរថា តើអ្វីជាមោទនភាពជាតិដ៏ឃោរឃៅរបបណាស៊ីនិយមរបស់ទីក្រុងបាងកក?
ចំពោះមោទនភាពជាតិដ៏ឃោរឃៅរបបណាស៊ីសនិយមរបស់ទីក្រុងបាងកក គឺជាមោទនភាពសម្លាប់មនុស្សយ៉ាងសាហាវ ឃោរឃៅ ព្រៃផ្សៃ និងគ្មានត្រាប្រណី ជាក់ស្តែងដូចជាករណីវាលពិឃាតទី២នៅភ្នំខ្មោច បន្ទាប់ពីការដួលរលំរបបខ្មែរក្រហមនាចុងឆ្នាំ១៩៧៩ ដោយពួកយោធាទីក្រុងបាកក បានសម្លាប់ជនភៀសខ្មែររាប់ម៉ឺននាក់នាពេលនោះយ៉ាងរន្ធត់បំផុត និងបទឧក្រិដ្ឋកម្មសង្រ្គាមថៃឈ្លានពានមកលើកម្ពុជាទាំងកំរោលព្រៃផ្សៃ ក្នុងសង្រ្គាម៥ថ្ងៃ និងវដ្ដសង្រ្គាម២១ថ្ងៃ នាខែធ្នូ ឆ្នាំ២០២៥នេះ ដោយទាហានថៃ បានបាញ់កំទេចប្រាសាទបុរាណ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងធ្វើសកម្មភាពយកគ្រឿងចក្រដើរទន្ទ្រានឈូសឆាយ ដុត វ៉ៃកំទេចវត្ដអារាម រូបបដិមាករ ផ្ទះសម្បែង , លួចប្លន់ទ្រព្យសម្បត្ដិរបស់របរមានតម្លៃ សូម្បីតែជ្រូក គោ មាន់ទា ផលដំណាំសព្វបែបយ៉ាងរបស់ប្រជាជនខ្មែរស្លូតត្រង់យ៉ាងព្រៃផ្សៃធ្វើឲ្យសាធារណមតិជុំវិញពិភពលោក មានការតក់ស្លក់បំផុតជាភស្ដុតាង។
លោក រ័ត្ន សណ្តាប់ បន្ដថា ហេតុនេះចំពោះគោលនយោបាយក្រោមទង់មហិច្ឆតាឈ្លានពានយ៉ាងព្រៃផ្សៃរបបណាស៊ីសរបស់ទីក្រុងបាងកក មកលើកម្ពុជា ដើម្បីបង្ហាញអំពីមោទនភាពជាតិដ៏ឃោរឃៅរបស់ពួកគេនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ។
បើពោលឲ្យចំ ចំពោះមោទនភាពជាតិដ៏ឃោរឃៅរបបណាស៊ីសរបស់ទីក្រុងបាងកកទាំងនេះ កើតចេញពីមនោគមវិជ្ជាជ្រុលនិយម ដែលមានឫសគល់មកពីរ៖
១៖ មនោគមវិជ្ជាលើកតម្កើងជាតិសាសន៍ខ្លួនឯងដ៏ឃោរឃៅ , ពួកហ្វាស៊ីសទីក្រុងបាងកកជឿថា ជាតិសាសន៍របស់ពួកគេ គឺជា "ពូជមនុស្សអស្ចារ្យក្រៃ" ដែលខ្ពង់ខ្ពស់អស្ចារ្យសម្បើមយក្សជាងគេឯងនៅក្បែរប្រទេសជិតខាង។ ពួកគេចាត់ទុកប្រទេសជិតខាងទាំងអស់ ជាអ្នកមានពិការភាពជា "មនុស្សលំដាប់ទាប" ឬជា "ប៉ារ៉ាស៊ីត" ដែលបំផ្លាញសង្គមពួកគេ។ គំនិតលើកតម្កើងជាតិសាសន៍ខ្លួនដ៏ឃោរឃៅនេះ ការសម្លាប់អ្នកជិតខាងទាំងអស់នោះ ត្រូវបានពួកគេចាត់ទុកថាជា "ការសម្អាតសង្គម" ដើម្បីឲ្យជាតិសាសន៍គេរឹងមាំ។
២៖ ទស្សនៈ "អ្នកខ្លាំងរស់ អ្នកខ្សោយស្លាប់" -Social Darwinism
ពួកគេបានយល់ច្រឡំលើទ្រឹស្ដីវិវត្តន៍របស់លោក Darwin ដោយយកមកអនុវត្តក្នុងសង្គមមនុស្ស។ ពួកគេជឿថា ពិភពលោកគឺជាសមរភូមិដែលអ្នកខ្លាំងត្រូវតែជាន់ឈ្លីអ្នកខ្សោយ។ ការបង្ហាញភាពសាហាវឃោរឃៅ ព្រៃផ្សៃ ត្រូវបានពួកគេមើលឃើញថាជា "ភស្តុតាងនៃភាពខ្លាំង" និងភាពអង់អាចក្លាហានរបស់យុទ្ធជន។ ដូចករណីរបបណាស៊ីហ៊ីត្លែរ បានប្រើទស្សនៈនេះយ៉ាងខ្លាំងក្លាបំផុត ដើម្បីកម្ចាត់មនុស្សដែលគាត់ចាត់ទុកថា "ទន់ខ្សោយ" ឬ "មិនបរិសុទ្ធ"។ តាមពិតទៅទ្រឹស្តីនេះ អ្នកដែលខ្លាំងជាងគេ មិនមែនមានន័យថា អ្នកដែលសាហាវ ឃោរឃៅ និងព្រៃផ្សៃជាងគេនោះទេ ប៉ុន្តែសង្គមមនុស្សសម្រាប់អ្នកខ្លាំងពិតប្រាកដ គឺស្ថិតលើការចេះគោរពគ្នា និងជួយគ្នាទៅវិញទៅមកមិនមែនជាការប្រើកម្លាំងយោធាដ៏ឃោរឃៅជាន់ឈ្លីគ្នានោះទ្បើយ។
៣៖ ការលាងខួរក្បាល និងការបាត់បង់សីលធម៌បុគ្គល រដ្ឋហ្វាស៊ីសទីក្រុងបាងកក បានឃោសនាឥតឈប់ឈរធ្វើឲ្យប្រជាជនរបស់ខ្លួនលែងមើលឃើញជនរងគ្រោះជា "មនុស្ស"។ នៅពេលសត្រូវត្រូវបានគេហៅថា "សត្វ" ឬ "មេរោគ" ការសម្លាប់មនុស្ស និងការប្រព្រឹត្តអំពើឃោរឃៅលែងជាអំពើបាប ប៉ុន្តែជា "កាតព្វកិច្ចចំពោះមនោគមន៍វិជ្ជាដើម្បីជាតិ" ទៅវិញ។ ពីព្រោះមោទនភាពជាតិដ៏ឃោរឃៅកើតចេញពីមនោគមន៍វិជ្ជា និងអារម្មណ៍ថា ពួកគេកំពុងបំពេញបេសកកម្មដ៏អស្ចារ្យសម្រាប់មាតុភូមិ។
៤៖ ការគោរពមេដឹកនាំដាច់ខាត, របបហ្វាស៊ីសទីក្រុងបាងកក បទបញ្ជាមេដឹកនាំខ្ពស់បំផុតដូចជាមេដឹកនាំ ហ៊ីត្លែរ-Hitler គឺជាច្បាប់កំពូល។ ការអនុវត្តតាមបញ្ជាដោយគ្មានការរារែក ទោះបីជាត្រូវសម្លាប់មនុស្សរាប់លាននាក់ក៏ដោយ ត្រូវបានគេចាត់ទុកថាជា "ភក្តីភាពខ្ពស់បំផុត"។ អ្នកដែលសម្លាប់បានច្រើន ឬសាហាវជាងគេ ជារឿយៗទទួលបានការលើកសរសើរ និងដំឡើងបុណ្យស័ក្តិ។ ភាពសាហាវឃោរឃៅ ព្រៃផ្សៃរបស់ពួកហ្វាស៊ីសទីក្រុងបាងកក កើតចេញពីការរួមបញ្ចូលគ្នារវាង មនោគមវិជ្ជាដ៏ឃោរឃៅស្អប់ខ្ពើមពូជសាសន៍ ការស្រេកឃ្លានអំណាច និងការបាត់បង់មនសិការជាមនុស្ស ដោយសារតែការលាងខួរក្បាលរបស់រដ្ឋ។
ដូច្នេះចំពោះរដ្ឋរបបហ្វាស៊ីសនិយមរបស់ទីក្រុងបាងកក ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយដោយយោធា សិល្បៈ និងបណ្ដុះអប់រំដល់កុមារឲ្យមានស្មារតីយោធានិយម ជាជាងការគិតដោយសេរី ដើម្បីបង្ខូចការពិត គឺជាឈ្នាន់បម្រើនយោបាយ និងតម្រង់ទិសទៅរកតែវិស័យយោធា ចុងក្រោយវាតែងតែនាំប្រទេសជាតិទៅរកមហន្តរាយសង្គ្រាម និងការបាត់បង់អត្តសញ្ញាណមនុស្សជាតិ៕




