* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ហ៊ុន ម៉ានី អញ្ជើញសម្ពោធទីស្នាក់ការ និងប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជាចំនួន៤០២នាក់ នៅឃុំព្រៃវិហារ ស្រុកគងពិសី

25-01-2026 16:49

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្នាក់ការគណបក្សឃុំព្រៃវិហារ និងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មី ចំនួន៤០២ នាក់ មកពីឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានគណៈកម្មាធការបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ស្រុក និងឃុំ និងថ្នាក់ដឹកនាំគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ ព្រមទាំងសមាជិកគណបក្សថ្មីសរុបប្រមាណ៤៨៥រូប។

ជាកិច្ចចាប់ផ្ដើម លោក មោគ ង៉ែត ប្រធានគណៈកម្មាធិការគណបក្សឃុំព្រៃវិហារ បានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានអញ្ជើញចូលរួមរបស់លោក ហ៊ុន ម៉ានី ព្រមទាំងរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ និងវឌ្ឍនភាពការងារ ដែលសម្រេចបាននាពេលកន្លងទៅរបស់គណបក្សឃុំ។

ជាមួយគ្នានោះ លោក ពេជ ឧត្តម តំណាងសមាជិកសុំចូលថ្មីបានឡើងធ្វើការប្តេជ្ញាចិត្ត ប្រកបដោយភាពស្វាហាប់ចំពោះមុខគណៈអធិបតីក្នុងការក្លាយខ្លួនសមាជិក ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវលក្ខន្តិកៈ និងគោលការណ៍ណែនាំនានារបស់គណបក្ស ក៏ដូចជាបំពេញតួនាទីជាឃោសនិកជូនគណបក្សប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ស្វាគមន៍ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់តំណាងសមាជិកបក្សរួចមក លោក ហ៊ុន ម៉ានី បាននាំយកនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានគណបក្ស សម្តេចអនុប្រធានគណបក្សជូនក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាឃុំព្រៃវិហារ ស្រុកគងពិសី ដែលមានវត្តមានក្នុងពិធីនេះ។ បន្ថែមពីលើនេះ លោកបានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈ និងភាពក្លាហានរបស់តំណាងសមាជិក សមាជិកា ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតពោរពេញទៅដោយថាមពល ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សឲ្យបន្តគាំទ្រ ជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។

លោកបានសង្កត់ធ្ងន់ថា ការជឿជាក់របស់សមាជិក សមាជិកាម្នាក់ៗមិនត្រឹមតែជាកម្លាំងចិត្ត ដល់ថ្នាក់ដឹកនាំគណបក្សក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជនប៉ុណ្ណោះទេ តែក៏ជាជម្រើសដ៏ត្រឹមត្រូវក្នុងការការពារផលប្រយោជន៍ដែលយើងកំពុងមាន និងទទួលបានសព្វថ្ងៃក្រោមការដឹកនាំរបស់គណបក្សផងដែរ៕