* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កងទ័ពជើងទឹកកម្ពុជា និងអាមេរិក ប្រកួតបាល់ទាត់មិត្តភាព, លទ្ធផលកម្ពុជាទាត់ចូល៤គ្រាប់ អាមេរិក ទាត់ចូល២គ្រាប់

25-01-2026 17:52

(ព្រះសីហនុ)៖ ក្រោយពេលចូលសំចតនៅមូលដ្ឋានសមុទ្ររាម​ក្រៅពីការធ្វើលំហាត់ហ្វឹក​ហ្វឺន​រួមគ្នាហើយនោះ នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦នេះ កងទ័ពជើង​ទឹក​របស់កម្ពុជា និងអាមេរិក បានបើកការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពផងដែរ។

លោកឧត្តមនាវីត្រី​ អុិន​ សុខេមរា​ មេបញ្ជាការ​រងមូលដ្ឋាន​សមុទ្រ​រាម​កងទ័ព​ជើង​ បាន​គូស​បញ្ជាក់ថា ការប្រកួតបាល់ទាត់នេះ ជាការប្រកួតដើម្បីរឹតចំណងមិត្តភាពរវាងកងទ័ពជើង​ទឹក​កម្ពុជា និងអាមេរិក។ ក្នុងឱកាសនោះ លោក សុខេមរា បានជូនពរឱ្យ​ចំណងមិត្ត​ភាព​កម្ពុជា និងអាមេរិក កាន់តែល្អប្រសើ។

ការប្រកួតនេះ ត្រូវបានធ្វើឡើងរយៈពេល៦០នាទី ដោយ៣០នាទីសម្រាកម្តង។ បើទោះបី​ជាកងទ័ពជើងទឹក តែទាំងកងទ័ពជើងទឹកទាំងខាងកម្ពុជា និងអាមេរិក បានប្រកួតគ្នា​យ៉ាង​ស្វិត​ស្វាញ ហើយទាត់បាល់បញ្ចូលទីគ្នាទៅវិញទៅមកជាបន្តបន្ទាប់។ ជាលទ្ធផលកងទ័ព​ជើងទឹកកម្ពុជា ទាត់បញ្ចូលទីរបស់កងទ័ពជើងទឹកអាមេរិកចំនួន​៤គ្រាប់ ហើយកងទ័ពជើងទឹកអាមេរិក ទាត់បញ្ចូលទីកងទ័ពជើងទឹកកម្ពុជាចំនួន២គ្រាប់។ សូមបញ្ជាក់ថា ការប្រកួតនេះ ក្រុមកងទ័ពជើងទឹកអាមេរិក មាននាវិកជាស្ត្រីបានចូលលេងផងដែរ។

ការប្រកួតបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ ហើយបន្សល់នូវអនុស្សាវរីយ៍ល្អៗ​រវា​ង​គ្នាផងដែរ។ ក្រោយបញ្ចប់ការប្រកួតកីឡាករជាកងទ័ពជើងទឹកកម្ពុជា និងអាមេរិក បានចាប់ដៃលាគ្នាដោយស្នាមញញឹម ហើយបានថតរូបរួមគ្នាទុកជាអនុស្សាវរីយ៍ផងដែរ៕