* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រតិភូមន្ត្រីសង្ឃ និមន្តសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលជម្ងឺ នៅមន្ទីពេទ្យយោធភូមិភាគទី៤

26-01-2026 14:51

(សៀមរាប)៖ ប្រតិភូមន្ត្រីសង្ឃខេត្តបាត់ដំបង​ អមដំណើរដោយព្រះវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប និមន្តដឹកនាំដោយព្រះវិសុទ្ធានុរ័កបាល ហាន ហ៊ា គង់នៅវត្តខ្មែរប៉ាលិលេយ្យ​ និងជាប្រធានពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក ប្រចាំរដ្ឋផែនស៊ីលវ៉ែនញ៉ា និងរដ្ឋនូជេស៊ី នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បាននិមន្តសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលជម្ងឺ នៅមន្ទីពេទ្យយោធភូមិភាគទី៤។

ព្រមទាំងបានចែកថវិកាដល់ជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងវត្តប្រាសាទគោកចក ចំនួន២៧គ្រួសារ ព្រមទាំងបានប្រគេនបច្ច័យដល់ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ចំនួន៤០០ដុល្លារ សម្រាប់ចាត់ចែងធ្វើម្ហូបអាហារប្រចាំថ្ងៃ។

ក្នុងនោះដែរ ក៏មានការនិមន្តចូលរួមពីព្រះបុណ្ណសិរី បណ្ឌិត សួន ឈឿន ព្រះធម្មធរគុណ ខេត្តបាត់ដំបង, ព្រះយសបញ្ញាបណ្ឌិត វី សុវិជ្ជា ព្រះលេខាគណ​ និងជាព្រះប្រធានពុទ្ធិកសាកលវិទ្យាល័យសីហនុរាជ សាខាខេត្តបាត់ដំបង ,ព្រះពុទ្ធរស្មី យឿម រដ្ឋសភា ព្រះអនុគណក្រុងបាត់ដំបង និងព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកអង្គការពុទ្ធសាសនា ដើមី្បអប់រំកម្ពុជា(ពអក), ព្រះមហាចារ្យ សំ សារ៉ូន ព្រះគ្រូចៅអធិការវត្តខេមរពុទ្ធិការាម( វត្តវីលឡូ) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រួមនឹងសហការីផងដែរ។

ព្រះអង្គគ្រូ​ ហាន​ ហ៊ា​ រួមទាំងព្រះមន្ត្រីសង្ឃខេត្តបាត់ដំបង ក៏បានធ្វើការអរគុណ នឹងដឹងគុណដល់បងប្អូនវីរកងទ័ព ដែលបានខិតខំប្រឹងប្រែងប្តូរផ្តាច់ការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជូនជាតិមាតុភូមិ មិនឲ្យសត្រូវឈ្លានពានយកបានឡើយ។

ព្រះអង្គក៏បានមានព្រះទ័យស្រណោះបងប្អូនវីរកងទ័ពយើង ដែលត្រូវប្រឈមនឹងការលំបាកនូវសព្វគ្រប់បែបយ៉ាង និងឃ្លាតឆ្ងាយពីកូន ប្រពន្ធ គ្រួសារសាច់ញាតិ និងឪពុកម្តាយ ព្រមទាំងហាលភ្លៀងហាលខ្យល់ ដើម្បីការពារទឹកដីខ្មែរ និងប្រជារាស្រ្តខ្មែរបានសុខសាន្ត។

ព្រះអង្គមានថេរដីកាបន្តថា ការការពារខ្លួន និងការពារទ្រព្យសម្បត្តិ ទឹកដី ព្រមទាំងអាយុជីវិត គឺយើងត្រូវតែការពារក្នុងករណីមានគេមកបំពាន ឬក៏មកឆក់ប្លន់។ ចំពោះការការពារទឹកដីនេះ ជាការបំពេញកតញ្ញូដ៏ប្រសើរណាស់ ហើយផលនៃកតញ្ញូនេះ នឹងនាំឲ្យកងកម្លាំងយើងប្រកបតែនឹងសុខចម្រើនជានិច្ច។

ជាមួយនេះ ព្រះអង្គក៏បានផ្តាំផ្ញើដល់បងប្អូនវីរកងទ័ពដែលបានកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យយោធភូមិភាគទី៤ ត្រូវយកចិត្តទុកដាក់ស្តាប់នូវវេជ្ជបញ្ជាគ្រូពេទ្យ ដើមី្បឲ្យបានឆាប់ជាស្បះស្បើយរបួស និងជម្ងឺ នឹងបានវិលត្រឡប់ទៅកាន់អង្គភាពខ្លួនវិញ នឹងបួងសួងដល់វត្ថុស័ក្តសិទ្ធិនៅលើលោក សូមជួយថែរក្សាកងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យទទួលបានជោគជ័យលើសត្រូវ ដែលឈ្លានពានទឹកដីរបស់យើង និងដើម្បីថែរក្សា ការពារ សុខសន្តិភាពជូនជាតិមាតុភូមិ៕