* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធររួមគ្នាផ្សព្វផ្សាយពីចំណុចអវិជ្ជមានក្នុងមូលដ្ឋានរបស់ខ្លួន និងពិនិត្យដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យបានទាន់ពេលវេលា

26-01-2026 15:03

(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងណែនាំដល់អាជ្ញាធរ បន្តសហការគ្នា ផ្សព្វផ្សាយពីចំណុចអវិជ្ជមាននានាក្នុងមូលដ្ឋានរបស់ខ្លួន និងរួមគ្នាត្រួតពិនិត្យដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

លោក ប៉េង ពោធិ៍សា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង។

បន្ថែមពីនេះលោកអភិបាលខេត្ត ក៏បានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តសហការការការពារសន្តិសុខសណ្តាប់បានល្អជូនដល់ប្រជាពលរដ្ឋ និងអរគុណដល់រដ្ឋបាលក្រុង ស្រុក ដែលបានកំពុងបន្តគៀគរជំនួយ និងការដឹកជញ្ជូនស្បៀងដែលបានមកពីការចូលរួមរបស់សប្បុរសជនយកទៅចែកជូនដល់វីរកងទ័ព និងជនភៀសសឹកជាបន្តបន្ទាប់នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃផងដែរ។

លោកអភិបាលខេត្ត ក៏បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ទី១៖ មន្ទីរកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យតាមដានការបង្កបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ជាពិសេសបញ្ហាទឹកក្នុងការស្រោចស្រព។
ទី២៖ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវពិនិត្យតាមដានរាល់ទីតាំងអាគារណាដែលសង្ស័យលេីករណី(អនឡាញស្គែម)ត្រូវសហការកំណត់គោលឱ្យបានច្បាស់លាស់ និងចុះបង្ក្រាបដោយគ្មានលើកលែងឡើយ។
ទី៣៖ ពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។
ទី៤៖ រដ្ឋបាលក្រុង ស្រុក និងជំនាញពាក់ព័ន្ធត្រូវបន្តការខិតខំដោះស្រាយបញ្ហានានាពាក់ព័ន្ធនិងបណ្តឹងព្រមទាំងសំណើរសំណូមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ទី៥៖ ចូលរួមផ្សព្វផ្សាយខ្លឹមសារលិខិតពាក់ព័ន្ធ នឹងការប្រមូលចំណូលរបស់ពន្ធដារខេត្ត រួមមាន៖ ពន្ធប៉ាតង់ ពន្ធលើផ្ទាំងផ្សព្វផ្សាយប្រចាំឆ្នាំ២០២៦ ពន្ធលើប្រាក់ចំណូលឆ្នាំ២០២៥ និងការបង់ពន្ធលើអចលទ្រព្យ សម្រាប់ឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំនេះដែរ លោក ប៉េង ពោធិ៍សា ក៏បានអនុញ្ញាតឱ្យមានការលើកជាមតិយោបល់ និងបញ្ហាផ្សេងៗផងដែរ ក្នុងនោះមន្ទីរ/អង្គភាព មួយចំនួនបានពីវឌ្ឍនភាពការងារដែលមន្ទីរ/អង្គភាពរបស់ខ្លួន និងបញ្ហាប្រឈមដែលត្រូវដោះស្រាយផងដែរ៕