កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៦ ខែមករា៖ បង្ក្រាប១១ករណី ឃាត់ខ្លួន៣១នាក់
26-01-2026 16:48
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១១ករណី ឃាត់ខ្លួនជនសង្ស័យ៣១នាក់។
* ករណីដឹកជញ្ជូនរក្សាទុក៦ករណី ឃាត់ខ្លួន១១នាក់
* ករណីប្រេីប្រាស់២ករណី ឃាត់ខ្លួន១១នាក់
* ករណីជួញដូរ៣ករណី ឃាត់ខ្លួន៩នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣០៦ករណី ឃាត់ខ្លួន៨២៧នាក់ (ស្រី៦៦នាក់)៕




