* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

និយ័តករទូរគមនាគមន៍កម្ពុជា និងអាជ្ញាធរគមនាគមន៍ចិន រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការឆបោក និងសារឥតបានការ

26-01-2026 18:05

(ចិន)៖ លោក ថោង ចិន្តា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) និងលោក Chaucer Leung អគ្គនាយកនៃអាជ្ញាធរគមនាគមន៍ នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន (OFCA) នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការឆបោក និងសារឥតបានការ (Spam) ក្នុងវិស័យទូរគមនាគមន៍។

អនុស្សរណៈនៃការយោគយល់នេះ លើកកម្ពស់ការផ្លាស់ប្តូរឧត្តមានុវត្តន៍ លើការធ្វើនិយ័តកម្ម ការចែករំលែកព័ត៌មានទាន់ពេលវេលាអំពីនិន្នាការថ្មីៗ និងការធ្វើកិច្ចសហការគ្នា ដើម្បីការពារអ្នកប្រើប្រាស់ និងរក្សាទំនុកចិត្តលើសេវាទូរគមនាគមន៍។

ទន្ទឹមនឹងពិធីចុះហត្ថលេខានេះដែរ និយ័តករទាំងពីរ បានរៀបចំកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃការធ្វើនិយ័តកម្ម និងគំនិតផ្តួចផ្តើមដែលកំពុងអនុវត្ត។

លោកប្រធាន ថោង ចិន្តា បានថ្លែងថា ភាពជាដៃគូនេះ នឹងពង្រឹងភាពធន់ក្នុងវិស័យទូរគមនាគមន៍ឱ្យកាន់តែរឹងមាំ និងជំរុញការការពារអ្នកប្រើប្រាស់ ព្រមទាំងបង្កើនទំនុកចិត្តលើប្រព័ន្ធឌីជីថលនៅកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន៕