លោក សួន សេរីរដ្ឋា៖ ក្រុមប្រឹក្សាសន្តិភាព របស់លោក ដូណាល់ ត្រាំ មិនអាចជំនួសអង្គការសហប្រជាជាតិទេ! (Video inside)
26-01-2026 18:19
(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានវេទិការសន្តិភាពកម្ពុជា បានបង្ហាញការយល់ឃើញថា ក្រុមប្រឹក្សាសន្តិភាព មិនអាចដើរតួជំនួសឲ្យអង្គការសហរប្រជាជាតិនោះឡើយ ខណៈក្រុមប្រឹក្សានេះ មានតម្លៃត្រឹមដូចជាអង្គការក្រៅរដ្ឋាភិបាលអាមេរិកមួយប៉ុណ្ណោះ។ យ៉ាងណាមិញលោកបានមើលឃើញថា តាមរយៈការចូលរួមជាសមាជិកនៃក្រុមប្រឹក្សានេះ ផ្ដល់ឱកាសឲ្យប្រទេសជាសមាជិក មានឱកាសជួបជាមួយលោក ដូណាល់ ត្រាំ ដែលបច្ចុប្បន្នជាប្រធានាធិបតីអាមេរិកដោយផ្ទាល់ ងាយស្រួលក្នុងការទាក់ទាញការវិនិយោគ និងទំនាក់ទំនងពាណិជ្ជរវាងប្រទេសនិងប្រទេស បានកាន់តែងាយស្រួល។ ប៉ុន្តែនៅក្នុងករណីដែលលោក ដូណាល់ ត្រាំ ផុតអាណត្តិជាប្រធានាធិបតីអាមេរិក នោះអាទិភាពនេះក៏លែងមានបន្តទៀតដែរ។ លោក សួន សេរីរដ្ឋា ឡើកឡើងបែបនេះនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖










