* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងសុខាភិបាលត្រៀមជាប់ជានិច្ច ក្នុងការឆ្លើយតបចំពោះវិបត្តិសុខភាព ជូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង

27-01-2026 10:02

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាលដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច តាមគ្រប់មធ្យោបាយ ក្នុងការផ្គត់ផ្គង់សេវាសុខភាព ការព្យាបាល អប់រំផ្សព្វផ្សាយ និងសង្គ្រោះបន្ទាន់ ដើម្បីឆ្លើយតបគ្រប់ស្ថានការណ៍សុខាភិបាល ក្នុងរយះពេលខ្លី និងវែងជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្រ្តាចារ្យ បានធ្វើឡើងក្នងសន្និសីទសារព័ត៌មាន សន្និបាតសុខាភិបាលលើកទី៤៥ នាថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។

រដ្ឋមន្ត្រីសុខាភិបាល បានថ្លែងថា «ក្រសួងសុខាភិបាលបានត្រៀមជាប់ជានិច្ច ដើម្បីឆ្លើយតបគ្រប់ស្ថានការណ៍សុខាភិបាល ទាំងផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលរាប់ទាំងជំងឺឆ្លងរាតត្បាត ជម្លោះនៅតាមព្រំដែន បញ្ហាដែលកើតចេញពីគ្រោះធម្មជាតិជាដើម ដែលហេតុការណ៍ទាំងអស់នេះយើងបានដឹងនិងត្រៀមរួចជាស្រេច តាមរយះការធ្វើលំហាត់សមយុទ្ធសុខាភិបាលជារឿយៗ ដើម្បីឱ្យបញ្ហាទាំងអស់នេះស្ថិតក្រោមការគ្រប់គ្រង់យ៉ាងមានប្រសិទ្ធភាព»។

លោកសាស្រ្តាចារ្យ ឈាង រ៉ា បានបន្តថា ការត្រៀមលក្ខណៈរបស់ក្រសួងសុខាភិបាល មិនមែនទើបតែកើតមានពេលប្រទេសយើងមានបញ្ហាប្រឈមនៅតាមបណ្តាលព្រំដែននោះទេ តែយើងបានត្រៀម ជាប់ជាប្រចាំ។ ជាក់ស្តែង «យើងបានប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19 ដែលជាវិបត្តិសុខភាពសកលលោកបានដោយជោគជ័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ ដូចនេះ ការត្រៀមលក្ខណៈទុកជាមុនគឺជាភាពធន់ក្នុងការការពារ និងធានាឱ្យបានក្នុងការប្រឈមនឹងហានិភ័យផ្សេងនាពេលខាងមុខ»។

សូមជម្រាបថា ក្រសួងសុខាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការឆ្លើយតបទៅនឹងវិបត្តិសុខភាពសកលជាបន្តបន្ទាប់ តាមរយៈការដាក់ចេញនូវវិធានការ និងយុទ្ធសាស្ត្រជាច្រើន។ ជាក់ស្តែង ក្រសួងបានដាក់ចេញនូវទិសដៅការងារសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត ដោយផ្តោតលើការពង្រឹងប្រព័ន្ធសុខាភិបាល ការបង្កើនការទទួលបានសេវាថែទាំសុខភាព ការលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃការថែទាំសុខភាព ការគាំពារហិរញ្ញវត្ថុ ការពង្រឹងសន្តិសុខសុខភាព និងការពង្រឹងសមត្ថភាព និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល។

សូមអញ្ជើញាទស្សនាវីដេអូទាំងស្រុងនៃការថ្លែងរបស់លោកសាស្រ្តាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាលដូចតទៅ៖