* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ឌិត ហ៊ឺ វីរៈ ចុះប្រគល់ធុងចម្រោះទឹកក្ដៅ និងទឹកត្រជាក់ ជូនដល់រដ្ឋបាលឃុំទាំង១០ និងវិទ្យាល័យចំនួន២ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

27-01-2026 11:23

(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះប្រគល់ធុងចម្រោះទឹកក្ដៅ និងទឹកត្រជាក់ ដែលជាអំណោយរបស់សមាគមបង្ហាញផ្លូវល្អ និងអភិវឌ្ឍន៍សង្គម តាមរយៈលោក ស្លេះ សា ប្រធានគម្រោងនៃសមាគមបង្ហាញផ្លូវល្អ និងអភិវឌ្ឍន៍សង្គម ចំនួន១៨ធុង ត្រូវបានប្រគល់ជូនរដ្ឋបាលឃុំទាំង១០ សរុបចំនួន១០ធុង និងប្រគល់ជូនវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ចំនួន៤ធុង និងវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ចំនួន៤ធុង។

នាឱកាសនោះលោកបណ្ឌិត ហ៊ឺ វីរៈ បានបញ្ជាក់ថា ការចែកជូននូវធុងចម្រោះទឹកពិសានៅពេលនេះ ក្នុងគោលបំណងដើម្បីឱ្យរដ្ឋបាលឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សកាត់បន្ថយការចំណាយលើការទិញទឹកពីខាងក្រៅមកពិសារ និងចូលរួមកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិក។ អំណោយដែលបានផ្ដល់ជូននៅពេលនេះ ជាអំណោយរបស់សមាគមបង្ហាញផ្លូវល្អ និងអភិវឌ្ឍន៍សង្គម ដែលសមាគមតែងតែយកចិត្តទុកដាក់ផ្ដល់ជំនួយមនុស្សធម៌ ជូនដល់គ្រួសារ ដែលមានជីវភាពខ្វះខាត ចាស់ជរា មានជំងឺ ក្មេងកំព្រា ដែលជាការចូលរួមចំណែកទ្រទ្រង់ផ្នែកសុខាភិបាល និងវិស័យអប់រំ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នការនយោបាយឡើយ។

ឆ្លៀតក្នុងឱកាសនោះលោកបណ្ឌិត ក៏បានផ្សព្វផ្សាយអំពីគម្រោងការសាងសង់មជ្ឈមណ្ឌលថែទាំមនុស្សវ័យចាស់ ដែលគម្រោងនេះបង្កើតឡើងសម្រាប់ការផ្ដល់ជូនដល់មនុស្សចាស់គ្មានទីពឹង គ្មានកូនចៅថែទាំ ឬមានស្ថានភាពក្រីក្រ និងជំងឺប្រចាំកាយ។ ក្រោយការបង្កើតមជ្ឈមណ្ឌលនេះនឹងក្លាយទៅជាកន្លែងស្នាក់អាស្រ័យប្រចាំថ្ងៃ ការថែទាំ និងការគាំទ្រផ្នែករាងកាយ និងផ្លូវចិត្ត ដល់មនុស្សវ័យចាស់ដែលខ្វះទីពឹង ក្នុងមូលដ្ឋាននៃឃុំទាំង១០ របស់ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោកបណ្ឌិត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ក៏បានសំណូមពរឱ្យមានការចូលរួមពីសិស្សានុសិស្សទូទាំងស្រុកកំពង់ត្រឡាច ក្នុងការមានកម្មវិធីទៅចូលរួមសួរសុខទុក្ខចាស់ជរាផងដែរ៕