* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គិសនីកម្ពុជា ចាប់ផ្ដើមចូលរួមវិនិយោគ បង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមរាជធានី-ខេត្តទាំង២៥

27-01-2026 13:47

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចាប់ផ្ដើមចូលរួមវិនិយោគ បង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមរាជធានី-ខេត្តទាំង២៥ ដែលនឹងដាក់ឲ្យដំណើរការ ជាបន្តបន្ទាប់ ក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមលិខិត របស់អាជ្ញាធរអគ្គិសនីកម្ពុជា ផ្ញើទៅអ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មអគ្គិសនីនៅកម្ពុជា ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

អាជ្ញាធរអគ្គិសនីកម្ពុជាបានបញ្ជាក់ថា «អគ្គិសនីកម្ពុជា-EDC បានចូលរួមវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពល នៅតាមរាជធានី-ខេត្តទាំង២៥ ដែលស្ថានីយទាំងនោះ នឹងចាប់ផ្តើមដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ក្នុងពេលឆាប់ៗខាងមុខ»។

ក្នុងលិខិតនោះ អាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានប្រាប់ដល់អ្នកកាន់អាជ្ញាបណ្ណ ធ្វើសេវាកម្មអគ្គិសនីនៅកម្ពុជា ជំរុញការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងជំរុញកំណើន នៃការប្រើប្រាស់យានយន្តអគ្គិសនី នៅក្នុងប្រទេសកម្ពុជា។

បើតាមអាជ្ញាធរអគ្គិសនីកម្ពុជា, គោលការណ៍ និងនីតិវិធីនេះ មានគោលបំណង៖

១៖ លើកកម្ពស់ការអភិវឌ្ឍការបញ្ចូលថាមពលឱ្យយានយន្ត អគ្គិសនីមានគ្រប់គ្រាន់ គ្រប់ទីកន្លែងយ៉ាងឆាប់រហ័ស និងជំរុញកំណើន នៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី,
២៖ គ្រប់គ្រងការផ្តល់សេវាកម្មបញ្ចូលថាមពលរបស់ស្ថានីយបញ្ចូលថាមពល ឱ្យយានយន្តអគ្គិសនី ឱ្យមានសុវត្ថិភាព និរន្តរភាព ប្រសិទ្ធភាព និងមានថ្លៃសមរម្យ និង៣៖ គ្រប់គ្រងការទទួលយកថាមពលរបស់ យានយន្តអគ្គិសនីបញ្ចូលក្នុងអាគុយឱ្យមានសុវត្ថិភាព ស្ថិរភាព និងប្រសិទ្ធភាព។

ក្នុងគោលបំណងរួម ចំណែកអនុវត្តគោលការណ៍នេះ អាជ្ញាធរអគ្គិសនីកម្ពុជា ស្នើសុំអ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីទាំងអស់ ពិនិត្យលទ្ធភាពវិនិយោគ បង្កើតស្ថានីយបញ្ចូលថាមពល នៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួមប្រើប្រាស់យានយន្តអគ្គិសនី ជាពិសេសយានយន្តសម្រាប់បម្រើ ឱ្យប្រតិបត្តិការអាជីវកម្មអគ្គិសនី៕